ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Moraes គ្រង​ខ្សែក្រវាត់ Flyweight ក្រោយ​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់ Eustaquio
30, Jan 2019 , 7:59 am        
រូបភាព
ដោយ​៖  Matias Andres
 
​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៥ ខែមករា ONE Championship បាន​ត្រលប់​ទៅ​បើក​ព្រឹត្តិការណ៍ ONE: HERO'S ASCENT នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន ហើយ​បាន​នាំយកមក​នូវ​ភាព​រំជើបរំជួល​ដល់​ទ​ស្ស​និក​ជន ជាមួយ​ការប្រកួត​ក្បាច់គុន​មួយ​ថៃ ប្រដាល់សេរី និង​កីឡាករ​គុន​ចម្រុះ​ស្តង់ដារ​ពិភពលោក​។

 
១.  Moraes សម្រេច​បំណង​យកបាន​ខ្សែក្រវាត់ ONE Flyweight World Title មកវិញ​
 
 
 
​កម្មវិធី​សំខាន់​នៃ​ព្រឹត្តិការណ៍​រាត្រី​នោះ​មាន​គូ​ពិសេស​មួយគូ គឺ Geje Eustaquio ប៉ះ Adriano Moraes ជា​លើក​ទី​បី​ដែល​មិន​ធ្លាប់មាន​ពីមុន​ឡើយ​នៅលើ​សង្វៀន ONE Championship​។ ធ្លាប់ជា​ម្ចាស់​ខ្សែក្រវាត់ Eustaquio ហ៊ាន​ដាក់​ខ្សែក្រវាត់​ខ្លួន​ឲ្យ​គេ​ដណ្តើម​ក្នុងការ​ប្រកួត​ចំនួន​ប្រាំ​ទឹក ដើម្បី​ស្វែង​កីឡាករ​សក្តិ​សមជា​ម្ចាស់​ខ្សែក្រវាត់ ONE Championship Flyweight World Champion ឲ្យ​ពិតប្រាកដ​។​
 
​ការជួបគ្នា​ពីរលើក​មុន​របស់​ពួកគេ គឺ​ទីមួយ​នៅ​ព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM រាជធានី​ភ្នំពេញ និង​ទី​ពីរ​នៅ ONE: PINNACLE OF POWER ទីក្រុង​ម៉ា​កាវ​។ 
 
​នា​ការប្រកួត​លើក​ទី​បី​ខាង​ម្ចាស់ផ្ទះ​ហ្វីលីពីន Eustaquio ហ៊ោ​ក​ញ្ជៀ​វ​ស្ទើរ​បែក​ឆាក​ដោយសារ​គូ​មួយ​នេះ​ប្រកួត​យ៉ាង​ស្វិតស្វាញ ម្នាក់ៗ​ស្ទុះ​ចូលចាប់​ក្លេរ​គ្នា និង​ដាល់​គ្នា​ដូច​រន្ទះ​។ ក្រោយ​ប្រកួត​៥​ទឹក​ពេញ ចៅក្រម​បានសម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ Moraes ឈ្នះ​ការប្រកួត​នេះ ហើយ​ក្លាយជា​ម្ចាស់​ថ្មី​របស់​ខ្សែក្រវាត់ ONE Flyweight World Champion​។ 
 
២. Lowen Tynanes ជាប់​វគ្គ​ជម្រុះ ONE World Lightweight Grand Prix
 
 
 
​ក្រោយពី​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​ជាង​៣​ឆ្នាំ​ដោយសារ​មាន​របួស​ខ្នង​មក Lowen Tynanes បាន​បង្ហាញមុខ​សាជាថ្មី​នៅ ONE ព្រោះ​មិន​ចង់​ខាត​ពេលវេលា​យូរ​ជាង​នេះឡើយ​។ Tynanes ត្រូវ​ប្រឈមមុខ​ជាមួយ​ជើង​ខ្លាំង​របស់​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី Honorio Banario កីឡាករ​តំណាង​ក្រុម Lakay ដែល​ពីមុន​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion ដ៏​ល្បីឈ្មោះ​មួយរូប​។ ពេល​ប្រយុទ្ធ Tynanes មានប្រៀប​ច្រើន​ទៅលើ​ភាគី​ម្ចាស់ផ្ទះ​ដោយ​ការចូលចាប់​ផ្តួល​យ៉ាង​រហ័ស និង​ឡើង​គៀប​ពីលើ​ជាប់ ហើយ​ប្រើ​កណ្តាប់ដៃ​ដាល់​ផ្តួ​នៗ​។​
 
Banario វិញ​ក៏បាន​បង្ហាញ​ស្មារតី​អ្នក​ប្រយុទ្ធ​ដ៏​រឹងមាំ​ម្នាក់​ដែរ ដោយសារ​គាត់​នៅតែ​មិន​ព្រម​ចាញ់​ស្រួលៗ​ហើយ​ព្យាយាម​រក​វិធី​ដោះ​ក្លេរ​ឲ្យ​បាន ប៉ុន្តែ​ទោះ​ប្រឹង​យ៉ាងណា Tynanes នៅតែ​រក្សា​កម្លាំង​គៀប​រឹត​ជាប់ រួច​បន្ថែម​ការ​ដាល់​ធ្ងន់ៗ​មិន​សំចៃ រហូត​អាជ្ញាកណ្តាល Yuji Shimada ស​ម្រ​ច​បញ្ឈប់​ការប្រកួត​នៅ​នាទី​៤:៤០ នៃ​ទឹក​ទី​១​។​
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា Tynanes មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​ជាប់ៗ​គ្នា​ចំនួន​១០​ដង​រួចមកហើយ​។ អ្វីដែល​រឹ​តែ​សំខាន់​នោះ​គឺ កីឡាករ​អាមេរិក​វ័យ​២៨​ឆ្នាំនេះ​នឹងត្រូវ​ប្រកួត​វគ្គ​បន្ត ONE World Lightweight Grand Prix ជាមួយ​កីឡាករ​ជ័យលាភី ដែល​អាចជា Eddie Alvarez ឬក៏ Timofey Nastyukhin​។ ការប្រកួត​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣១ ខែមីនា ក្នុង​ព្រឹត្តិការណ៍ ONE: A NEW ERA ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ 
 
៣. ជោគជ័យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​កីឡាករ ONE Super Series
 
 
 
ONE: HERO'S ASCENT ដំណើការ​ទៅ​យ៉ាង​រំភើប​ក្តុកក្តួល ប៉ុន្តែ​អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​តារា​ប្រដាល់​របស់ ONE Championship ជាច្រើន​បាន​សម្តែង​ស្នៀត​ក្បាច់គុន​ថ្មី​មិនគួរ​ឲ្យ​ជឿ​។ 
 
Elias Mahmoudi ចំណូល​ថ្មី​របស់ ONE ដែលជា​ជើងឯក​៣​លើក​ក្នុង​កម្មវិធី Muay Thai World Champion ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​មួយ ដោយ​យកឈ្នះ​ភាគី​ជប៉ុន Yukinori Ogasawara ក្នុងការ​ប្រកួត​មួយ​ថៃ​ទម្ងន់​៦៥​គីឡូក្រាម វគ្គ ONE Super Series​។ Mahmoudi អ្នក​ប្រដាល់​មកពី​ប្រទេស​អាល់​ហ្សេ​រី បាន​ប្រើប្រាស់​ក្បាច់គុន​គ្រប់​បទ​ផែន​នៅក្នុង​ការប្រយុទ្ធ​របស់​គេ ដូច្នេះ​ឃើញថា​កីឡាករ​ផ្សេងៗ​ទៀត​ត្រូវតែ​ញញើត​ពេល​ចូល​ប្រកួត​សេរី​ជាមួយ​កីឡាករ​រូបនេះ​។​
 
​កីឡាករ​ហ្វីលីពីន Danny Kingad ហាក់​មាន​អំនួត​ខ្លាំង ព្រោះ​មានការ​ហ៊ោ​អបអរសាទរ​ពី​អ្នកគាំទ្រ​ពេល​រូបគេ​ត្រូវ​ប្រឈមមុខ​នឹង​ដៃគូ​ជប៉ុន Tatsumitsu Wada ក្នុងការ​ប្រកួត​បែប​គុន​ចម្រុះ​។ 


 
​មួយគូ​នេះ​សម្រុក​ចូលគ្នា​ធ្វើ​ឲ្យ​អ្នកមើល​មិន​ហ៊ាន​ព្រិច​ភ្នែក​។ អ្វីដែល​គួរ​ឲ្យ​រន្ធត់​នោះ គឺ​ពេល Wada យកបាន​ឱកាស​កាប់​ជើង​ក្រោម ហើយ​ដាល់​ចំៗ​ទៅលើ Kingad ស្ទើរ​ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​ឲ្យ​រូបគេ​ឈ្នះ​។ ប៉ុន្តែ​ភាគី​ម្ចាស់ផ្ទះ​គ្រប់គ្រង​កម្លាំង​និង​ស្តារ​ស្ថានការណ៍​ឡើងវិញ រួច​ត្រលប់​ទៅ​ដាល់​ពីក្រោម​អស់ពី​ទំហឹង​ជា​ហូរហែរ​។ 
 
​បន្ទាប់ពី​ប្រកួត​អស់ពី​សមត្ថភាព​ជាមួយ​គ្នា​ចំនួន​៣​ទឹក​រួចមក ចៅក្រម​ទាំងបី​បានសម្រេច​ជ័យលាភី​ទៅ​ឲ្យ​កីឡាករ​ហ្វីលីពីន និង​មានឈ្មោះ​ជាប់​ក្នុង​វគ្គ​បន្ត​នៅ ONE Flyweight World Grand Prix៕ 






 

Tag:
 ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com