ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ​៖ ខណ្ឌ​កំបូល យក​៦​សង្កាត់​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​១​សង្កាត់​ពី​ខណ្ឌដង្កោ​
29, Jan 2019 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ដូចជា​បឹង​កេងកង​ផងដែរ កំបូល​ក៏បាន​ក្លាយខ្លួនជា​ខណ្ឌ​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ។​



អត្ថបទទាក់ទង

​ខណ្ឌ​កំបូល ក៏មាន​៧​សង្កាត់ ដោយ​ទទួល​៦​សង្កាត់​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​សង្កាត់​ប្រទះ​ឡាង​ពី​ខណ្ឌដង្កោ​។​

​ទីតាំង​សាលាខណ្ឌ​កំបូល ត្រូវ​កំណត់ដោយ​ប្រកាស​ក្រសួងមហាផ្ទៃ​។​

​តាម​អនុក្រឹត្យ ស្ដីពី​ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣ ខណ្ឌ​កំបូល និង​ខណ្ឌ​បឹងកេត នឹងមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១៧​នាក់​រៀងៗ​ខ្លួន​។

​ការបន្ថែម​ពីរ​ថ្មី​ទៀត​នេះ​នាំ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​សរុប​ចំនួន​១៤ ក្នុងនោះ​មាន ខណ្ឌមានជ័យ ច្បារអំពៅ ទួលគោក ឫស្សីកែវ សែន​សុខ ពោធិ៍​សែន​ជ័យ ចំការមន ដង្កោ ដូនពេញ ៧​មករា ជ្រោយចង្វារ ព្រែក​ព្នៅ ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​កំបូល​៕


Tag:
 ខណ្ឌកំបូល
© រក្សាសិទ្ធិដោយ thmeythmey.com