អត្ថបទពាណិជ្ជកម្ម
រកឃើញ​ម្ចាស់​ទឹកប្រាក់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់​ដំបូង​ហើយ​ក្នុង​រដូវ​កាល​ទី​៣​នេះ​
29, Jan 2019 , 4:55 pm        
រូបភាព
«​មាន​»​ទាំងអស់គ្នា​ទូទាំង​ភពផែនដី សម្រាប់​រដូវ​កាល​ថ្មី​ទី​៣ ប្រចាំឆ្នាំ​២០១៩ ។​ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល លើកដំបូង​របស់ តែ​បៃតង អ៊ី​ឈី​តាន់ បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​របស់ខ្លួន​ហើយ គឺ​បាន​ទៅលើ​ស្ដ្រី​វ័យក្មេង​ម្នាក់​មានឈ្មោះ ឌី​វ ស្រី​ឡា អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។  
 
​ម្ចាស់​ទឹកប្រាក់​១០០​លាន​រៀល បាន​ថ្លែងប្រាប់​ក្រុមការងារ​ដែលជា​អ្នកតំណាង​ក្រុមហ៊ុន ចុះ​ប្រគល់​ទឹកប្រាក់​រង្វាន់​ដល់​លំនៅដ្ឋាន​ផ្ទាល់​ដែលមាន​អាស័យដ្ឋាន​ដូចខាងលើ​នេះ ដូច្នេះ​ថា ៖ «​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅពេល​នាំ​កូនស្រី​ទៅ​ផ្សារ​ទិញ​ម្ហូប​ប្រចាំថ្ងៃ កូនស្រី​បាន​ទារ​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ពេលនោះ​អ្នកនាង​ក៏បាន​ទិញ​មួយ​ដប​ពី​អ្នកលក់​នៅក្នុង​ផ្សារ​ទួល​ពង្រ ហើយ​មួល​គម្រប​ឱ្យ​កូនស្រី​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង ។ ភ្លាមនោះ​អ្នកនាង​ពិត​ជាមាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយក៏​យកមក​ប្រាប់​បងប្អូន និង​ស្វាមី ដែលមាន​មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យបាន​ដឹង រួម​ជាមួយនឹង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅ​នឹង​គម្រប​ដប​»​។​


 
​អ្នកនាង​បានបញ្ជាក់​ទៀតថា ក្រោយពី​ទទួលបាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកនាង​រួមជាមួយ​នឹង​គ្រួសារ នឹង​យកលុយ​មួយចំនួន​ទិញ​ដី សង់ផ្ទះ និង​ទុក​មួយចំណែក​ទៀត​សម្រាប់​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។ ជាមួយគ្នានេះ អ្នកនាង​ក៏ដូចជា​ក្រុមគ្រួសារ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​បង្កើតឱ្យមាន​កម្មវិធី​ដ៏​អស្ចារ្យ ដែល​អាចជួយ​កែប្រែ​ជីវភាព​គ្រួសារ​របស់​អ្នកនាង​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់ ៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com