«​ជំនោរ​កោះកំពង់ត្រុំ​» ទី​បន្ធូរ​អារម្មណ៍​តានតឹង និង​មើល​ថ្ងៃ​លិច​
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
២៥ខេត្ត/រាជធានី
«​ជំនោរ​កោះកំពង់ត្រុំ​» ទី​បន្ធូរ​អារម្មណ៍​តានតឹង និង​មើល​ថ្ងៃ​លិច​
29, Jan 2019 , 5:19 pm        
រូបភាព
​កំពង់ចាម​៖ តើ​លោកអ្នក​នឿយហត់​ជាមួយនឹង​ការងារ និង​ការសិក្សា​មែន​ទេ​? សាក​មក​លំហែកាយ​នៅ​«​កោះកំពង់ត្រុំ​» លោក​អ្នកនឹង​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​បរិយាកាស​ខ្យល់​ត្រជាក់​ពី​ទន្លេមេគង្គ​, មើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត និង​ផ្តិត​យក​រូបភាព​នៃ​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ​នៃ​កោះកំពង់ត្រុំ​។ «​កោះកំពង់ត្រុំ​» មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត មិន​ចាញ់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ឡើយ​។ ក្រៅពី​មើល​ថ្ងៃ​លិច​ពីលើ​ស្ពាន​កោះ​ប៉ែន​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កោះ​សុទិន ខេត្តកំពង់ចាម លោកអ្នក​ក៏​អាចមក​បន្ធូរ​អារម្មណ៍​តានតឹង តាមរយៈ​ការ​ជិះ​ទា​ទឹក នៅក្នុង​រមណីយដ្ឋាន​ជំនោរ​កោះកំពង់ត្រុំ ដែល​ស្ថិតនៅ​ខាងកើត​ស្ពានថ្ម​កោះ​ប៉ែន បាន​យ៉ាង​សប្បាយរីករាយ​ថែម​ទៀតផង​។ រមណីយដ្ឋាន​ជំនោរ​កោះកំពង់ត្រុំ​នេះ បើក​ដំណើរការបាន​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​អភិវឌ្ឍន៍ជនបទ​។​



​សូម​អញ្ជើញ​ទស្សនា​រូបភាព​នៃ​រមណីយដ្ឋាន​ជំនោរ​កោះកំពង់ត្រុំ​ដូចតទៅ​៖ 





























© រក្សាសិទ្ធិដោយ thmeythmey.com