ជាតិ
លោកស្រី ប៉ាង ដានី ឡើងកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី ទទួលលិខិតតែងតាំងពីលោក លេង វី។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
× លោកស្រី ប៉ាង ដានី បានចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាម ក្នុងពិធីផ្លូវការមួយដែលរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី៣០ ខែមករា ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោកស្រី ប៉ាង ដានី ដែលជាឱសថការី ត្រូវសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជាអភិបាលរងខេត្ត តាមរយៈអនុក្រឹត្យចុះកាលពីចុងខែធ្នូ ឆ្នាំ២០១៨ ដោយលោកស្រីជាអតីតអនុប្រធានមន្ទីរសុខាភិបាលខេត្ត ដែលមានឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ ។
រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា លោកស្រី ប៉ាង ដានី ចូលជំនួសតំណែងរបស់លោកស្រី ស្រី គឹមឆយ ដែលបានជាប់ជាតំណាងរាស្ត្រខេត្តកំពង់ចាម៕
© រក្សាសិទ្ធិដោយ thmeythmey.com