កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ​កូរ៉េខាងត្បូង Kim Min-jae សុខចិត្ត​ចោល Watford យក Beijing Guoan
30, Jan 2019 , 1:59 pm        
រូបភាព
​ខ្សែការពារ​ជម្រើសជាតិ​កូរ៉េខាងត្បូង Kim Min-jae នៅ​ថ្ងៃទី​២៩ ខែមករា​នេះ បានសម្រេច​ទៅ​ចូលរួម​ក្រុម Beijing Guoan ក្នុង​លី​គ​កំពូល​ចិន​ហើយ បើទោះបី​មិត្ត​រួម​ជាតិ​ទទូច​ឲ្យ​រូបគេ​ទៅ​ចូលរួម​ជាមួយ​ក្រុម Watford ក្នុង​ក្របខណ្ឌ Premier League ក៏ដោយ​។​


 
​ខ្សែការពារ​កណ្តា​លវ័យ ២២​ឆ្នាំ ដែលជា​អតីត​កីឡាករ​ក្លិប Jeonbuk Motors នៃ​លី​គ​បាល់ទាត់​កូរ៉េខាងត្បូង K-League 1 ត្រូវបាន​មិត្ត​រួម​ក្រុម​ជំរុញ​ឲ្យ​រូបគេ​ដើរ​តាម​គន្លង​ប្រធាន​ក្រុម Son Heung-min របស់ Tottenham Hotspur និង Park Ji-sung អតីត​សមាជិក​ក្រុម Manchester United ដោយ​ជ្រើស​យក​ក្លិប​នៅ​អង់គ្លេស​ជាជាង​ក្លិប​នៅ​ចិន​ដើម្បី​អ​ភ​វ​ឌ្ឍ​ខ្លួន​។​


 
​បន្ទាប់ពី​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​រះ​ឡើង​ក្នុង​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួប​នេះ រូបគេ​បានទទួល​ការចាប់អារម្មណ៍​ពី​ក្លិប Beijing Guoan និង Watford​។ លោក Baek Sung-kwon អ្នកចាត់ការ​ទូទៅ​ក្រុម Jeonbuk Motors បានបញ្ជាក់​ពី​ការដេញថ្លៃ​កីឡាករ​របស់ខ្លួន Kim ពី​សំណាក់​ក្លិប Watford ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រហែល ៨ លាន​ដុល្លារ​អាមេរិក​។​
 
​ប៉ុន្តែ​ចុងក្រោយ Kim នៅតែ​សម្រេច​ចោល​ក្លិប​នៅ​អង់គ្លេស ហើយ​ចុះកិច្ចសន្យា​ឲ្រ​ក្លិប​នៅ​លី​គ​កំពូល​ចិន Chinese Super League ដែល​បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤ នៅ​រដូវ​កាល​ឆ្នាំ ២០១៨​។​
 
​យ៉ាងណាក៏ដោយ តម្លៃ​ផ្ទេរ​បស់​ខ្សែការពារ​រហស្សនាម «​បិសាច​» ទៅកាន់ Beijing Guoan នេះ​មិនត្រូវ​បង្ហាញ​ឲ្យ​ដឹង​នោះទេ​៕
 

Tag:
 ​បាល់ទាត់​
  Kim Min-jae
  កូរ៉េ​ខាង​ត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com