ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ​៖ ស្រូវ​អុីអ៊ែរ​មានតម្លៃ​ទាប នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ប៉ុណ្ណោះ​
30, Jan 2019 , 2:36 pm        
រូបភាព
​ក្រោយពេល​ប្រមូល​ផល​ស្រូវ ពិសេស​ស្រូវ​អុីអ៊ែរ​គ្រប់​ប្រភេទ ដែល​ប្រជាកសិករ​បាន​លក់​ទៅ ឲ្យ​ឈ្មួញ​ក្នុង​និង​ក្រៅ​ស្រុក  នៅតាម​ខេត្ត​នីមួយៗ មានតម្លៃ​ទាប​ជាង​ឆ្នាំ​២០១៨​។ ពិសេស​ខេត្ត​ជាប់​ព្រំដែន​វៀតណាម អាច​លក់​ស្រូវ​បាន​ចន្លោះ​ពី ៦៨០​រៀល ទៅ​៧២០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​ជាការ​លើកឡើង​របស់លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នា​ថ្ងៃទី​៣០ មករា​នេះ លោក ស្រី វុ​ឌ្ឍី និយាយថា តម្លៃ​ស្រូវ​អុី​អ៊ែរ ដែល​កំពុង​ធា្ល​ក់​ថ្លៃ​នៅ​ឆ្នាំ​២០១៩​នេះ បណ្តា​មកពី​ឈ្មូ​ញ​វៀតណាម មាន​ចំនួន​តិចជាង​ឆ្នាំ​ចាស់ៗ ហើយ​ការផលិត​ផលរប​ស់ក​សិ​ករ មាន​ចំនួន​នៅ​ដដែល ទើប​តម្លៃ​ស្រូវ​នេះ​ធ្លាក់​ថ្លៃ​។  លោក​បាន​អះអាង ដូច្នេះ​ថា​៖«​ស្រូវ​អ៊ី​អ៊ែរ មានតម្លៃ​ថោក តែ​នៅ​ខេត្ត​ដែលជា​ប់​ព្រំដែន​វៀតណាម​ប៉ុណ្ណោះ​។ ដោយឡែក​ខេត្ត​ផ្សេងៗ​នៅជាប់​ព្រំដែន​ប្រ​ទស​ថៃ មិនមាន​អ្វី​ពាក់ព័ន្ធ នឹង​ថ្លៃ​នោះទេ​»​។ 
 
​លោក​បាន​បន្តថា «​តាមច្បាប់​ទីផ្សារ​បែប​សេដ្ឋកិច្ច កាលណា​មានការ​ផ្គត់ផ្គង់​ច្រើន ហើយ​តម្រូវ​ទាប វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​នៃ​តម្លៃ​ផលិតផល​នោះ​។ យ៉ាងណាមិញ យើង ក៏​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ នៃ​ការទិញ​ស្រូវ​ពី​ឈ្មួញ​វៀតណាម ថយចុះ​ដែរ​។ ប៉ុន្តែ នៅ​ល្ងាច​ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​យើង នឹង​ជួប​ជាមួយ​អ្នកតំណាង និង​ឈ្មួញ​ដែល​ទិញស្រូវ​អ៊ី​អ៊ែរ​ពី​កម្ពុជា  ដោយ​សួរនាំ​ពី​មូលហេតុ​នៃ​ការ​ធា្ល​ក់​ថ្លៃ​ស្រូវ​នេះ និង​ភាពស្ងប់ស្ងាត់​នៃ​ឈ្មួញ​វៀតណាម ដោយ​ស្វែ​ករក​ដំណោះស្រាយ  និង​ដាក់សំណើ​ទៅដល់​ឈ្មួញ​ទាំងនោះ​ដើម្បី សម្រួល​ថ្លៃ​ដល់​កសិករ​ក្នុងស្រុក​»​។​
 
​លោក ស្រី វុ​ឌ្ឍី បានបញ្ជាក់​ផងដែរ​ថា ការ​ធា្ល​ក់​ចុះ​នៃ​តម្លៃ​ស្រូវ​អ៊ី​អ៊ែរ​នេះ មិន​បណ្តាលមកពី​សហ​ភាព​អឺរ៉ុប ប្រកាស​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ទេ ព្រោះស្រូវ​អុីអ៊ែរ​នេះ មិនមែនជា​ប្រភេទ​ស្រូវ​នាំ​ចេញទៅ​អឺរ៉ុប​នោះទេ​។​
 
​ជាក់ស្តែង តម្លៃ​ស្រូវ​អុី​អ៊ែរ នៅក្នុង​ខេត្តតាកែវ ក្នុង​ឆ្នាំ​២០១៩  មានតម្លៃ​ត្រឹមតែ​៦៨០​រៀល ក្នុង​មួយ​គីឡូ​ក្រោម ធៀប​នឹង​ឆ្នាំ​២០១៨ តម្លៃ​៩៣០​រៀល​។ 
 
​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា ផលិត​ស្រូវ​គ្រប់​ប្រភេទ​បាន​សរុប ១០,៥​លាន​តោន ហើយ​កាត់​ទុក​ធ្វើ​ពូជ ទុក​បរិភោគ និង​រក្សាទុក​ធ្វើ​ផ្សេងៗ​ទៀត គឺ​នៅសល់​៥,៥​លាន​តោន​។ ចំនួន​ស្រូវ​ដែល​នៅសល់ ៥,៥​តោន​នេះ បាន​នាំ​ចេញទៅ​បរទេស​ជា​ផ្លូវការ និង​ក្រៅផ្លូវការ តាម​រូប​ភាពជា​ស្រូវ​ផង និង​អង្ករ​ផង​។ នេះ​បើតាម​លោក ស្រី វុ​ឌ្ឍី​៕ 
 

Tag:
 ​កសិកម្ម​
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com