អត្ថបទពាណិជ្ជកម្ម
Pi Pay ផ្ដល់​រង្វាន់​ប្រចាំថ្ងៃ និង​រង្វាន់​ធំ​ដល់​ទៅ ៣១.៤០០​ដុល្លារ ដល់​អ្នកប្រើប្រាស់ ដើម្បី​អបអរ​ខួប​២​ឆ្នាំ​
30, Jan 2019 , 4:56 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩៖ ដើម្បី​អបអរ​ខួប​គម្រប់​២​ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន ផាយ ផេ (Pi Pay) ដែល​ផ្តល់នូវ​កម្មវិធី​ទូទាត់ មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា បានរៀបចំ​នូវ​កម្មវិធី​ផ្សងសំណាង​«​កម្មវិធី​រាប់​ថយក្រោយ​ដើម្បី​អបអរ​ខួប​២​ឆ្នាំ​»​ដោយ​ផ្ដល់ជូន​នូវ​រង្វាន់​ធំៗ​ជាច្រើន ដល់​អ្នកប្រើប្រាស់ ផាយ ផេ ទាំងអស់​។
 
​ចាប់ពី​ថ្ងៃនេះ​ទៅ អ្នកប្រើប្រាស់​ដែល​បាន​ទាញយក​កម្មវិធី ផាយ ផេ ហើយ​ចុះឈ្មោះ​ប្រើប្រាស់​គណនី គ្រាន់តែ​បញ្ចូល​លេខ​កូដ PP314 នៅក្នុង​កម្មវិធី នោះ​នឹងមាន​សិទ្ធិ​ចូលរួម​ការ​ផ្សងសំណាង​នេះ​។ 
 
​រាល់​ការទូទាត់​តាមរយៈ​កម្មវិធី ផាយ ផេ ចាប់ពី ១​ដុល្លារ​ឡើងទៅ ដែល​រួមមាន​ដូចជា​ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ផ្ញើ​ប្រាក់​ទៅកាន់​សាច់ញាតិ​ក្នុង​ខេត្ត ចាក់​សាំង ទិញ​កាហ្វេ ទិញ​សំបុត្រ​​ទ្បាន​ក្រុង ឬ​កក់​សណ្ឋាគារ  អ្នកប្រើប្រាស់​ទាំងអស់ នឹង​ទទួលបាន​សំបុត្រ​ឆ្នោត​មួយ​ក្នុង​ប្រព័ន្ធ ដើម្បី​ផ្សងសំណាង ក្នុងការ​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ប្រចាំថ្ងៃ ចំនួន​៣១៤​ដុល្លារ រង្វាន់​ប្រចាំ​សប្ដាហ៍​ចំនួន ៣១៤០​ដុល្លារ និង​រង្វាន់​ធំ​ដល់​ទៅ ៣១៤០០​ដុល្លារ (​ហើយ​ការចាប់​រង្វាន់​ធំ​នេះ​នឹង​ចាក់ផ្សាយ​បន្ត​ផ្ទាល់​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩)​។​


 
 លោក ថូ​ម៉ាស ផូ​កូ​នី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ មានប្រសាសន៍ថា​៖ «​ស្របពេល ដែល​វិស័យ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​រីកចម្រើន​លូតលាស់ ផាយ ផេ មាន​មោទនភាព​ក្នុងការ​បំពេញ​តាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​ផ្តល់នូវ​ដំណោះស្រាយ​ដ៏​មាន​សុវត្ថិភាព និង​ងាយ​​ស្រួល​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដោយ​មិន​ប្រើ​ក្រដាស​សាច់​​ប្រាក់​នេះ​។ មិន​ថា​អ្នក​ស្ថិតនៅក្នុង​ក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ឬ​ទីកន្លែង​ផ្សេងទៀត​ក្នុង​​ប្រទេស​កម្ពុជា ឬ​ការទិញ​ទំនិញ​តាម​អន​ឡាញ សូម​បញ្ចូល​លេខ​កូដ​ខាងលើ ដើម្បី​មានឱកាស​ឈ្នះ​​រង្វាន់​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន ផាយ ផេ​»​។ 
 
​លោក ផូ​កូ​នី ក៏បាន​លើកឡើង​ដោយ​ប្រយោល​ថា នឹងមាន​វិធី​ជាច្រើន​ផ្សេងទៀត​ដើម្បី​ឈ្នះ​រង្វាន់​នឹង​ដាក់​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ រួមមាន​ដូចជា​លេខ​កូដ​ពិសេស ដែល​នឹង​ផ្ដល់ឱកាស​ឈ្នះ​រង្វាន់​ពិសេស ដែល​ផ្ដល់ជូន​ដោយផ្ទាល់​ពី​ពាណិជ្ជករ និង​តារា​ល្បីៗ​។
 
​ខណៈពេលដែល ផាយ ផេ មិនទាន់​បញ្ចេញ​រូបរាង​ដ៏​អស្ចារ្យ​នៃ​ការអបអរ​ការ​គម្រប់​ខួប​របស់ខ្លួន នៅ​ថ្ងៃទី​១៤ មីនា ខាងមុខនេះ​ក្ដី យើង​សង្កេតឃើញថា កាលពី​ឆ្នាំមុន ផាយ ផេ បានរៀបចំ​ព្រឹត្តិការណ៍​បញ្ចុះតម្លៃ ៣១.៤% ពិសេស​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី ផាយ ផេ ដ៏​កក្រើក​ពេញ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​សាខា​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​សំណាក់​ដៃគូ​សហការ និង​តារា​ល្បីល្បាញ​ជាច្រើន​។ 
 
​ចាប់តាំងពី​ដាក់​ដំណើរការ​ក្រុមហ៊ុន​ជា​ផ្លូវការ កាលពី​២​ឆ្នាំមុន ផាយ ផេ បាន​បង្កើន​ភាពងាយស្រួល និង​រហ័ស ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​អ្នកប្រើប្រាស់​ជាង ២៥០.០០០​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា ផាយ ផេ កំពុងតែ​នាំមុខគេ ក្នុង​វិស័យ​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​នៅ​កម្ពុជា​។ ជាមួយនឹង​ការផ្ទេរ​ប្រាក់​ជាង ១៥០​លាន​ដុល្លារ ចូលក្នុង​កម្មវិធី ផាយ ផេ ធ្វើ ឲ្យ ផាយ ផេ ក្លាយជា​កម្មវិធី​ទូទាត់​ប្រាក់ ដោយ​ប្រើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ដ៏​ជោគជ័យ​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។​
 
​ទាញយក​កម្មវិធី ផាយ ផេ (Pi Pay) ពី Google Play Store និង Apple Store នៅថ្ងៃនេះ ហើយ​ធ្វើតាម​ការណែនាំ​ងាយៗ​ក្នុងការ​ចុះឈ្មោះ និង​មានឱកាស​ឈ្នះ​រង្វាន់​! សម្រាប់​ព័ត៌មាន​បន្ថែម​​អំពី​ការ​ផ្សងសំណាង​«​កម្មវិធី​រាប់​ថយក្រោយ​ដើម្បី​អបអរ​ខួប​២​ឆ្នាំ​» របស់ ផាយ ផេ សូម​តាមដាន​លើ​
​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ផាយ ផេ ដោយ​ចូលទៅ​កាន់​៖ fb.com/pipayapp
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com