កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Cardiff មួយចំនួន​លែង​ហ៊ាន​ជិះ​យន្តហោះ ក្រោយ Sala បាត់​ខ្លួន​
31, Jan 2019 , 8:39 am        
រូបភាព
​ខ្សែការពារ Sol Bamba និយាយថា​សមាជិក​ក្រុម Cardiff City មួយចំនួន​មានការ​ភ័យខ្លាច និង​លែង​ចង់​ជិះ​យន្តហោះ ក្រោយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ពួកគេ Emiliano Sala បាន​បាត់​ខ្លួន​ជាមួយ​យន្តហោះ​ខ្លាត​តូច​មួយគ្រឿង​។


 
Sala ត្រូវបាន Cardiff City ទិញ​ពី​ក្រុម Nantes ក្នុងតម្លៃ​ឯតទគ្គ​កម្ម​ក្លិប ១៥​លាន​ផោន (១៩​លាន​ដុល្លារ​អាមេរិក​)​។ ក្រោយមក​រូបគេ​បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​ក្រុង Cardiff ប្រទេស​វែ​លិ៍ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ថ្មី​ប៉ុន្តែ​ជា​អកុសល យន្តហោះ​ដែល​រូបគេ​ជិះ​បាន​បាត់​ការទាក់ទង​តាំងពី​ថ្ងៃទី​២២ ខែមករា រហូតមកទល់​ពេលនេះ​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨​ឆ្នាំ រួមជាមួយ​លោក David Ibbotson ដែលជា​អ្នកបើកបរ​យន្តហោះ​ម៉ាក Piper Malibu នោះ ត្រូវបាន​គេ​ជឿជាក់ថា​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​អំឡុងពេល​ហោះហើរ​ឆ្លង​កោះ Channel Islands ចន្លោះ​ពី​បារាំង ទៅ​ចក្រភព​អង់គ្លេស​។ 


 Sol Bamba ខ្សែការពារក្រុម Cardiff City
 
Bamba ខ្សែការពារ Cardiff បាន​ប្រាប់ BBC Sport ប្រចាំ​ប្រទេស​វែ​លិ៍​ថា​៖«​វា​ពិបាក​ណាស់​ក្នុងការ​រ៉ាយរ៉ាប់​អំពី​អារម្មណ៍​របស់​កីឡាករ​យើង​នៅពេលនេះ​។ ពួកគេ​បានទទួល​អារម្មណ៍​សោកសៅ​ជុំវិញ​សោកនាដកម្ម​ដ៏​ធំ​នេះ​។ យើង​តែង​ធ្វើដំណើរ​តាម​យន្ដហោះ ហើយ​កីឡាករ​ក្មេងៗ​មួយចំនួន​ក្នុង​ក្រុម​មានការ​ភ័យខ្លាច និង​លែង​ចង់​ធ្វើដំណើរ​តាម​អាកាស​ទៀតហើយ​»​។​
 
​ជុំវិញ​ការបាត់​ខ្លួន​នេះដែរ មាន​កីឡាករ​ល្បី​មួយចំនួន​ដូចជា Lionel Messi, Fabio Da Silva និង Sergio Aguero និង​រួមទាំងរ​ធានា​ធិបតី​អា​ហ្ស​ង់​ទីន​លោក Mauricio Macri ជាដើម បានស្នើ​ឲ្យ​ភាគី​ខាង​អង់គ្លេស និង​បារាំង​បន្ត​រុករក Emiliano Sala និង​អ្នកបើកបរ​ឲ្យ​អស់ពី​សម្ថ​ភាព បើ​ស្លាប់​ឲ្យ​ឃើញ​សាកសព​បើ​រស់​ឲ្យ​ឃើញ​មនុស្ស​៕
 
 

Tag:
 បាល់ទាត់​
  Emiliano Sala
  Cardiff City
© រក្សាសិទ្ធិដោយ thmeythmey.com