ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​បុរស​នៅក្បែរ​យូរ វិធី​៧​នេះ​ជួយ​អ្នក​បាន​
02, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងនាម​ជាម​នុស្ស​ស្រី​ម្នាក់​ត្រូវតែ​រៀន​ឆ្លាត មានតែ​ភាព​ឆ្លាត​នេះ​ទេ​ដែល​អាច​រក្សា​បុរស​ដែល​អ្នក​ស្រលាញ់​ទុក​បានយូរ​។​


 
​តើ​មាន​វិធី​អ្វីខ្លះ​? 
 
1.​ ​អ្នក​មិនត្រូវ​និយាយ​ពាក្យ​ថា ៖ អ្នក​ស្រលាញ់​គេ​កាន់តែ​ច្រើនឡើងៗ​នោះទេ ព្រោះ​ពាក្យ​មួយ​នេះ​គឺ​សំខាន់​។ នៅពេលដែល​គេ​ស្តាប់​ច្រើន អ្នកនឹង​អស់​តម្លៃ​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​ក្នុងការ​និយាយ​ចេញមក​។​
 
2.​ ​អ្នក​មិនត្រូវ​តែងតែ​ទូរស័ព្ទ​ទៅរក​គេ​នោះទេ ព្រោះ​គេ​ធុញ អ្នក​អាច​ទូរស័ព្ទ​មួយថ្ងៃ​មួយដង​បាន​ហើយ​។​
 
3.​ ​អ្នក​ត្រូវតែ​រក្សា​ចិត្តស្ងប់​មួយ មិនត្រូវ​អន្ទះសារ​រក​គេ​នៅពេលដែល​បាត់​គេ ឬ​ពេលដែល​គេ​មិន​ទូរស័ព្ទ​មករក​អ្នក​នោះទេ​។​
 
4.​ ​អ្នក​មិនត្រូវ​មានរឿង​ជំពាក់ជំពិន​ជាមួយ​បញ្ហា​លុយកាក់​នោះទេ ព្រោះ​វា​អាច​បំផ្លាញ​មនោសញ្ចេតនា​អ្នក​យ៉ាង​ងាយ​។​
 
5.​ ​អ្នក​មិនត្រូវ​បង្ខំ​ឱ្យគេ​រៀបការ​ជាមួយ​អ្នក​ឡើយ​បើ​គេ​មិន​ព្រម ព្រោះ​ការបង្ខំ​មិនអាច​ប្តូរ​បាន​សុភមង្គល​ឡើយ​។​
 
6.​ ​អ្នក​ត្រូវតែ​ទុក​គេ​ជា​ផ្នែក​មួយ​នៃ​ជីវិត​អ្នក​បាន​ហើយ មិនគួរ​ទុកជា​ពិភព​ទាំងមូល​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​គេ​បានចិត្ត​។​
 
7.​ ​អ្នក​មិនត្រូវ​ប្រចណ្ឌ​ច្រើន ហើយ​យំ​ព្រោះតែ​គេ​ច្រើន​នោះទេ ទើប​អ្នក​អាច​ចាប់​គេ​ជាប់ ហើយ​ធ្វើ​ឲ្យ​ខ្លួន​អ្នកមាន​តម្លៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com