អត្ថបទពាណិជ្ជកម្ម
ទទួលបាន​អាំង​ប៉ាវ​ដ៏​អស្ចារ្យ ដោយ​គ្រាន់តែ​បង្ហាញ​ការធ្វើដំណើរ​តាម​កម្មវិធី Grab នៅ​ផ្សារ​ទំនើប​អុីអន​ទាំងពីរ​ទីតាំង
01, Feb 2019 , 11:37 am        
រូបភាព
ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ខាងមុខនេះ  ក្រុមហ៊ុន Grab នឹង​រៀបចំ​ល្បែង​កម្សាន្ត ព្រមទាំង​មាន​សកម្មភាព​ប្រពៃណី​ផ្សេងៗ នៅ​ផ្សារ​ទំនើប​អុីអន​ទាំងពីរ​ទីតាំង ចាប់ពី ថ្ងៃទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី ៧ ខែកុម្ភៈ​។ កម្មវិធី​ទាំងនោះ​មានដូចជា ពិធី​លោត​ម៉ុង​សាយ កា​រល​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ចិន និង​ដើម​អង្គារសីល ដែលមាន​ចង​អាំង​ប៉ាវ ផ្ដល់ឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​អស្ចារ្យ​ដូចជា ទូរទស្សន៍ កូន​ធុងបាស់​JBL អាវយឺត និង​ការ​បញ្ចុះតម្លៃ​សម្រាប់​ការធ្វើដំណើរ​ជាមួយនឹង Grab​។ កាន់តែ​ពិសេស ក្រោយពេល​ដើរ​កម្សាន្ត ទិញ​ទំនិញ និង​ទទួលទាន​អាហារ​រួច ការធ្វើដំណើរ​ត្រលប់មក​ផ្ទះ​វិញ​ជាមួយ Grab នឹង​កាន់​តែមាន​ភាពងាយស្រួល ដោយសារតែ Grab បង្កើត​កន្លែង​អាទិភាព​ថ្មី​ជាច្រើន​កន្លែង សម្រាប់​យក​អ្នកដំណើរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទាំងពីរ ក្នុង​ទីក្រុង​ភ្នំពេញ​។​
 
​បើ​យោងតាម​ប្រតិទិន​ចិន ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ដល់​ការ ចាប់ផ្ដើម​ឆ្នាំ​ថ្មី ហើយ​ជា​ពេលវេលា​ដែល​ក្រុមគ្រួសារ​មកជួបជុំ​គ្នា ដើម្បី​បាន​សប្បាយរីករាយ និង​បួងសួង​សុំ​ឲ្យ​មាន​ទ្រព្យធន​ច្រើន និង​សំណាងល្អ​សម្រាប់​ឆ្នាំ​ថ្មី​នោះ​។ នេះ​ក៏​ជា​ពេលដែល​គេ​និយម​ទិញ​អីវ៉ាន់ សម្រាប់​ធ្វើជា​អំណោយ​ជូន​គ្នា​ទៅវិញទៅមក​។ ដូច្នេះ​ការស្វែងរក​កន្លែង​ចត​រថយន្ត​នៅតាម​ទីកន្លែង ដែល​ពេញនិយម​នានា​អាចមាន​ការលំបាក​។ ហេតុនេះហើយ  Grab ក្លាយជា​ដំណោះស្រាយ​ដ៏​ល្អឥតខ្ចោះ សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឲ្យ​បាន​លឿន ឆាប់រហ័ស និង​មិនមាន​ភាព​តានតឹង​ក្នុង​ចិត្ត​ឡើយ ក្នុងអំឡុង​រដូវ​កាល​បុណ្យទាន​បែបនេះ​។​


 
​លោកស្រី ហេង សុធាវី  នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Grab កម្ពុជា បាន​ពន្យល់ថា តាមរយៈ​ទីតាំង​អាទិភាព​ចំនួន​ពីរ​កន្លែង នៅ​ផ្សារ​ទំនើប​អុីអន​ទីមួយ និង​មួយកន្លែង​ទៀត នៅ​ផ្សារ​ទំនើប អុី​អន សែន​សុខ​នោះ ការហៅ​យានជំនិះ​ឲ្យ​បាន​លឿន តាមរយៈ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា (GrabTukTuk) រ៉ឺម៉ក​កង់​បី​ខ្មែរ (GrabRemorque) រថយន្ត​តាក់ស៊ី (JustGrab ឬ GrabSUV) ធ្វើ​ឲ្យ​លោកអ្នក​មិនចាំបាច់​ព្រួយបារម្ភ ពី​ចំនួន​កញ្ចប់​ទំនិញ​ច្រើន​ប៉ុណ្ណា​នោះទេ ។ ដូច្នេះ​ការធ្វើដំណើរ​ទៅ​គោលដៅ​បន្ទាប់​របស់លោក​អ្នក គឺ​កាន់តែ​ងាយស្រួល​ជាង​មុន​ថែមទៀត​។ 
 
​លោកស្រី​បាន​បន្ថែមទៀតថា​៖«​ការ​កក់​សេវា​យានជំនិះ​ដែល​លោកអ្នក​ពេញចិត្ត​ទៅបាន លុះត្រាតែ​ជា​សេវា​ដែល​លឿន​ឆាប់រហ័ស មាន​សុ​វត្តិភាព និង​ផ្ដល់​ភាពងាយស្រួល ហើយ​ទីតាំង​អាទិភាព​សម្រាប់​យក​អ្នកដំណើរ​នៅតាម​ទីកន្លែង​ពេញនិយម​បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ​។ ទាំងនេះ​គឺជា​តឹកតាង​បង្ហាញ​ឲ្យ​ឃើញ ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Grab​កម្ពុជា ក្នុង​ការជួយ​អភិវឌ្ឍ​វិស័យ​សេវា​កក់​ការធ្វើរ​ដំណើរ​ក្នុងប្រទេស​កម្ពុជា​»​។ 


 
​គួរ​បញ្ជាក់ដែរថា ក្រៅពី​រៀបចំ​ទីតាំង​យក​អ្នកដំណើរ ដែល​នឹង​អាច​ប្រើប្រាស់​បាន​ពេញ​មួយ  សប្ដាហ៍​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ Grab គឺជា​កម្មវិធី​កក់​ការធ្វើដំណើរ​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី ហើយ​នាពេល​ថ្មីៗ​នេះ បាន​អបអរ​សមិទ្ធផល នៃ​ការផ្ដល់សេវា​ដឹក​អ្នកដំណើរ​បាន​៣​ពាន់​លាន​ជើង ចាប់តាំងពី​ក្រុមហ៊ុន​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ឆ្នាំ ២០១២​។ ដូច្នេះ សកម្មភាព​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ទាំងនេះ គឺជា​វិធី​ក្នុងការ​ចែករំលែក​ភាពសប្បាយ​រីករាយ អំឡុង​ពិធីបុណ្យ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​។ សូម​អញ្ជើញ​ទៅកាន់​ស្ដង់​របស់ Grab នៅឯ​ផ្សារ​ទំនើប​អុី​អន​ទាំងពីរ​ទីតាំង ហើយ​បង្ហាញ​ភស្តុតាង ដែលមាន​លើ​កម្មវិធី Grab ក្នុង​ទូរ​ស័​ព្ធ​ដៃ​របស់​អ្នក ដែល​បញ្ជាក់ថា​លោកអ្នក​បានធ្វើ​ដំណើរ​តាម កម្មវិធី Grab ក្នុង​ឆ្នាំ​២០១៩ នោះ លោកអ្នក​នឹងមាន​សិទ្ធិ​ទទួលបាន​អាំង​ប៉ាវ​ដ៏​អស្ចារ្យ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com