ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​បញ្ចុះ​កម្រៃ​ស្កែ​ន​ទំនិញ​៥០​ភាគរយ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន​
01, Feb 2019 , 12:09 pm        
រូបភាព
រូបពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
រូបពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​សម្រេច​បញ្ចុះ​កម្រៃ​ស្កែ​ន​ទំនិញ​នាំចេញ នាំចូល​ដែល​ផ្ទុក​ក្នុង​កុង​តេ​ន័​រ ៥០​ភាគរយ ដើម្បី​ឲ្យ​វិស័យ​ឯកជន​កាន់តែ​ចំណាយ​តិច និង​មាន​ភាព​ប្រកួតប្រជែង​។​


 
​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៩​ខែមករា បញ្ជា​មក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​បញ្ចុះ​កម្រៃ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​ចូល​ផ្ទុក​ក្នុង​កុង​តេ​ន័​រ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​ស្កែ​ន​។ រដ្ឋាភិបាល​បាន​បញ្ចុះ​កម្រៃ​ពី ១២៨០០០​រៀល មក ៦៤០០០​រៀល សម្រាប់​កុង​តេ​ន័​រ​ទំហំ​ចាប់ពី ៤០​ហ្វី​ត​ឡើងទៅ និង​បញ្ចុះ​ពី ៨០០០០​រៀល មក ៤០០០០​រៀល សម្រាប់​កុង​តេ​ន័​រ​ដែលមាន​ទំហំ​ក្រោម ៤០​ហ្វី​ត​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កំពុង​ដាក់ចេញ​វិធានការ​នានា ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ផ្នែក​ឯកជន ក្នុង​បំណង​ឲ្យ​កម្ពុជា​អាច​រស់ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន បើទោះបី​មាន ឬ​គ្មាន​ការអនុគ្រោះ​ពន្ធ​ពី​បរទេស​ក៏ដោយ​។ ថ្មីៗ​នេះ រដ្ឋាភិបាល​ប្រកាស​ដក​ការឈរជើង​អង្គភាព​កាំកុងត្រូល ដោយ​អនុញ្ញាត​ឲ្យ​មានតែ​អង្គភាព​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ​នៅ​ច្រកព្រំដែន​។ រដ្ឋាភិបាល​ក៏បាន​ប្រកាស​លុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរ កាំសាប ផងដែរ​៕
 

Tag:
 កម្រៃ​ស្កែ​ន​ទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com