អន្តរជាតិ
ចូលឆ្នាំ​ចិន​ក៏​ជា​ថ្ងៃ​សម្រាក​នៅ​ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី កូ​រ៉េ ផងដែរ​
01, Feb 2019 , 3:45 pm        
រូបភាព
តំបន់ Chinatown នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន រៀបចំស្វាគមន៍​បុណ្យ​ចូលឆ្នាំចិន។ រូបថត AFP
តំបន់ Chinatown នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន រៀបចំស្វាគមន៍​បុណ្យ​ចូលឆ្នាំចិន។ រូបថត AFP
ដោយ: រួបរួម
​ចូលឆ្នាំ​ប្រពៃណី​ចិន មិន​ត្រឹមតែ​ជា​ថ្ងៃ​សម្រាក​សម្រាប់​ពលរដ្ឋ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​មួយចំនួន​ក៏ត្រូវ​សម្រាក​ដើម្បី​ប្រារព្ធ​ពិធី​ដូចគ្នានេះ​ផងដែរ​។ ក្រៅពី​វៀតណាម ដែលមាន​ប្រពៃណី​ដូច​ចិន ប្រទេស​ផ្សេងទៀត​ដែលមាន​សហគមន៍​ចិន​រស់នៅ​ច្រើន ក៏ត្រូវ​ឈប់សម្រាក​ផងដែរ ។​

 
​យោងតាម​គេហទំព័រ Public Holidays Global ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ី បានកំណត់​យក​ថ្ងៃទី​៥ ខែកុម្ភៈ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។ ប្រទេស​ទាំងនោះ​រួមមាន ប្រទេស​ទាំងនោះ​មានដូចជា ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កូរ៉េខាងជើង សិង្ហ​បុរី និង​កូរ៉េខាងត្បូង​។ វៀតណាម ត្រូវ​ឈប់​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ដែលជា​ថ្ងៃ​ចូលឆ្នាំ​វៀតណាម ដូច​ប្រពៃណី​ចិន​។

ខេត្តមួយចំនួននៅថៃដូចជា Narathiwat, Pattani, Yala និង Satun ក៏យកពិធីបុណ្យ​ចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកផងដែរ។
 
សម្រាប់​ប្រទេស​ផ្សេងទៀត ដូចជា អូស្ត្រាលី កាណាដា ឥណ្ឌា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ជាពិសេស​ហ្វីលីពីន បើទោះបីជា​មិនមែនជា​ថ្ងៃ​ឈប់សម្រាក​របស់​រដ្ឋ​ក៏ដោយ ប៉ុន្តែ​សហគ្រាស សាលារៀន និង​អាជីវកម្ម​ជាច្រើន ត្រូវ​បិទទ្វារ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​។​
 
​ទោះបីជា Public Holidays Global មិនបាន​លើកឡើង​ពី​កម្ពុជា ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញថា មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន ស្ថាប័នរដ្ឋ និង​សហគ្រាស​ឯកជន​មួយចំនួន ក៏​មិន​ទៅ​បំពេញការងារ​របស់ខ្លួន​នោះដែរ នាឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​៕

Tag:
 ​ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com