ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​ផលិតផល​កាត់ដេរ​ទំហំ ១០​ពាន់​លាន​ដុល្លារ ស្មើ ៧៣​ភាគរយ​នៃ​ការនាំចេញ​សរុប​ឆ្នាំ​២០១៨
02, Feb 2019 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ឆ្នាំ​២០១៨​នេះ សម្រេចបាន​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ២៤,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។​


​ការនាំចេញ​ទំហំ ១០​ពាន់​លាន​ដុល្លារ​នេះ គឺ​កាន់កាប់ ៧៣,៧​ភាគរយ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨ កន្លងមកនេះ​។​
 
​របាយការណ​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​កំណើន​នៃ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជង ត្រូវបាន​ជំរុញ​ដោយ​ភាពប្រសើរឡើង​នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ជាពិសេស​ប្រទេស​គោលដៅ​នាំចេញ​ចម្បងៗ ដូចជា​សហភាព​អឺរ៉ុប (​ដែល​កាន់​ចំណែក​ទីផ្សារ​) ៤៦​ភាគរយ សហរដ្ឋអាមេរិក ២៤​ភាគរយ កាណាដា ៩​ភាគរយ និង​ជប៉ុន ៨​ភាគរយ​»​។​
 
​វិស័យ​កាត់ដេរ​បាន​ស្រូប​កម្លាំង​ពលកម្ម ៨០​ម៉ឺន​នាក់ ក្នុងចំណោម​ពលកម្ម​សរុប ១​លាន​នាក់​ក្នុង​វិស័យ​កម្មន្តសាល​។ ទន្ទឹមនឹងនេះ​ការផលិត​ទំនិញ​សម្រាប់​ធ្វើដំណើរ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​បង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន មកលើ​វិស័យនេះ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​៕
 

Tag:
 កាត់ដេរ​
 ​ នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com