ពីនេះ ពីនោះ
«ដើមផ្កាអង្គាសីល» អាចហៅម្យ៉ាងទៀតថា «ដើមផ្កាអង្គាលឿង» 
រូបដើមផ្កាអង្គាសីល ថតដោយ ទូច វណ្ឌី
×![]()
«ដើមផ្កាអង្គាសីល» ដែលគេចំណាំតាំងលម្អនៅមុខផ្ទះ មុខក្រុមហ៊ុន ក្នុងថ្ងៃចូលឆ្នាំចិន របស់ប្រជាជនខ្មែរកាត់ចិននោះ អាចហៅម្យ៉ាងទៀតថា «ដើមផ្កាអង្គាលឿង»ក៏បាន ប៉ុន្តែភាគច្រើនហៅថា «ដើមផ្កាអង្គាសីល» ជាង។
«ដើមផ្កាអង្គាសីល» ឬ«ដើមផ្កាអង្គាលឿង» ជាដើមដែលមានផ្កាពណ៌លឿងក្លិនក្រអូប ប៉ុន្តែក្រអូបស្រាល។ ដើមនេះ វាចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយ លាស់សាជាថ្មី នៅខែចេត្រ និងខែពិសាខ។ ខ្មែរកាត់ចិន ច្រើនតែយកដើមនេះ ទៅត្រាំជាមួយទឹក ដោយពួកគេគិតថា ការត្រាំដើមនេះក្នុងទឹក វាងាយនឹងចេញត្រួយ និងផ្កាបានយូរថ្ងៃ ដើម្បីជាគ្រឿងតាំងលម្អផ្ទះនៅថ្ងៃចូលឆ្នាំចិន ដើម្បីលើករាសី និងនាំសំណាងមកក្រុមគ្រួសារខ្លួន។ នៅលើដើមផ្កានេះ គេច្រើនតែព្យូរអាំងប៉ាវ ដោយគេជឿថា ការព្យូរនេះនឹងជួយឲ្យគេរកស៊ីមានបានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com