ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន​៖ កម្ពុជា​គ្មាន​ខ្យល់ពុល ដែល​បោកបក់​មកពី​ថៃ​ទេ
03, Feb 2019 , 11:10 am        
រូបភាព
​ក្រសួងបរិស្ថាន បាន​អះអាងថា កម្ពុជា​មិនមាន​បញ្ហា​ខ្យល់ពុល​ពី​ប្រទេស​ថៃ​ទេ​។​ការអះអាង​របស់​ក្រសួងបរិស្ថាន​នេះ ធ្វើឡើង​ក្រោយ​ពលរដ្ឋ​មួយចំនួន​កំពុង​ព្រួយបារម្ភ ដោយសារ​មាន​សារ​ជា​សំឡេង​ចែករំលែក​តៗ​គ្នា​តាម​បណ្ដាញ​សង្គម ថា​មានការ​សាយភាយ​ខ្យល់ពុល​ពី​ប្រទេស​ថៃ​មកដល់​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុជាតិ​កម្ពុជា​។​

 
​លោក នេ​ត ភក្ត្រា បាន​និយាយថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​បាន​វាស់​ខ្យល់​រួចហើយ ដោយ​ឃើញថា​ស្ថាន ភាព​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ពោលគឺ​គ្មាន​សារធាតុពុល​នោះទេ​។ 
​ក្នុង​បទ​សម្ភាស​ដល់​វិទ្យុជាតិ អ្នកនាំពាក្យ​រូបនេះ បាន​និយាយថា​៖ «​ស្ថានភាព​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ដោយ​ស្ថិតនៅ​ចន្លោះ​ពី ១០​ដល់​២០​ជា​កម្រិត​មួយ​ធម្មតា ហើយ​កម្រិត​ដែល​ប្រុងប្រយ័ត្ន​គឺ​នៅ​កម្រិត​៥០​ឡើងទៅ​»​។​
 
​គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ថៃ បានប្រកាស​ឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយចំនួន បិទ​ដំណើរការ​បណ្តោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព​កុមារ និង​សិស្ស និស្សិត​ទាំងអស់ ខណៈ​ឥទ្ធិពល​ខ្យល់​កខ្វក់​បន្ត​កើនឡើង (​កម្រិត PM2.5 ) បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​។ ជាពិសេស​បញ្ហា​ផ្លូវដង្ហើម ដែល​កំពុង​គ្របដណ្តប់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​៤ ដូចជា ខេត្ត​សាមុទ្រ​បាកាន សមុទ្រសា​ខន ន​ន្ទ​បុរី និង​ខេត្ត​ណា​ខន​ប៉ា​ធុម​៕ 
 
 
 

Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com