ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ចិន​៖ អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល មិនសូវ​សង្ឃឹម​ចំណេញ ខណៈ​ផ្កា​មិនសូវ​ល្អ​
04, Feb 2019 , 6:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​នេះ អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល​ម្នាក់ៗ​បាន​ចំណាយ​ដើមទុន​រាប់ពាន់​ដុល្លារ អ្នកខ្លះ​១​ពាន់ និង​អ្នក​ខ្លះទៀត ៣​ទៅ​៤​ពាន់​ដុល្លារ​ក៏មាន​។ ដើម​ផ្កា​អង្គាសីល ដែល​អាជីវករ​ដាក់លក់ មានតម្លៃ​ចាប់ពី ១០​ដុល្លារ ដល់​រាប់រយ​ដុល្លារ​ក្នុង​១​ដើម​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ក្រុមអាជីវករ​លក់​ផ្កា​អង្គាសីល​នៅ​ម្ដុំ​ផ្សារ​ដី​ហ៊ុយ បាន​ប្រាប់​ពី​ដើមទុន ដែល​ពួកគាត់​ចំណាយ​លើ​ដើម​ផ្កា​អង្គាសីល​នេះ​។



​ការចំណាយ​ដើមទុន​ច្រើន ពួកគាត់​អាច​ចំណេញ​ច្រើន​ផងដែរ អាស្រ័យ​លើ​ផ្កា​ដែល​ល្អ​។ អ្នកស្រី វ៉ិ​ត អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល មកពី​ខេត្តពោធិ៍សាត់ បាន​ចំណាយ​ដើមទុន​ប្រមាណ ៤​ពាន់​ដុល្លារ លើ​របរ​លក់​ដើម​ផ្កា​អង្គាសីល​នេះ ហើយ​ឆ្នាំទៅ អ្នកស្រី​ចំណាយ​ត្រឹម ៣​ពាន់​ដុល្លារ ដែល​ចំណេញ​ប្រមាណ ១​ពាន់​ដុល្លារ​។ ចំណែក​អ្នកស្រី សៀង និង​អ្នកស្រី សុខ​ឡ​ន ក៏​ចំណាយ​ដើមទុន​មិនតិច​ពី ៣​ពាន់​ដុល្លារ​ដែរ​។  
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អាជីវករ​លក់​ដើម​ផ្កា​អង្គាសីល​ដូចតទៅ​៖
 

Tag:
 ដើម​ផ្កា​អង្គាសីល​
  ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com