កីឡាអន្តរជាតិ
អន្តរជាតិ
ករណី Sala៖ ក្រុមអ្នកស្រាវជ្រាវរកឃើញសាកសពមួយនៅក្នុងបំណែកយន្តហោះ
× ក្រុមអ្នកស្រាវជ្រាវអង់គ្លេស នាថ្ងៃចន្ទ បានអះអាងថា ពួកគេបានរកឃើញសាកសពមួយនៅក្រោមបាតសមុទ្រ ក្នុងបំណែកយន្តហោះ ដែលបានផ្ទុកកីឡាករបាល់ទាត់អាហ្សង់ទីន Emiliano Sala និងពីឡុតឈ្មោះ David Ibbotson។
វីដេអូពីប្រព័ន្ធ ROV (Remotely Operated Vehicle) បានបង្ហាញឲ្យឃើញបំណែកយន្តហោះនៅបាតសមុទ្របរិវេណកោះ Channel ហើយនៅក្នុងនោះ មានសាកសពមួយ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស (AAIB) របស់អង់គ្លេសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
យន្តហោះដែលដឹក Sala ក្នុងដំណើរពីក្រុង Nantes ទៅ Cardiff បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា។ Sala អាយុ២៨ឆ្នាំ ទើបតែបញ្ចប់ការផ្ទេរពី Nantes នៃក្របខណ្ឌ Ligue 1 ដោយក្លាយជាកីឡាករតម្លៃខ្លួនខ្ពស់ជាងគេនៅ Cardiff នៅក្របខណ្ឌ Premier League ក្នុងតម្លៃប្រមាណ១៩លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com