ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គម្រោង​«​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច​…» នឹង​អាច​ចូលរួម​កែប្រែ​ ​បញ្ហា​ស្ត្រី​ជនជាតិដើម​ភាគតិច​ឲ្យ​ប្រសើរ​
05, Feb 2019 , 7:39 pm        
រូបភាព
រូបភាពផ្តល់ដោយមជ្ឈមណ្ឌលបុប្ផាណា
រូបភាពផ្តល់ដោយមជ្ឈមណ្ឌលបុប្ផាណា
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​បុប្ផា​ណា បានប្រកាស​សម្ពោធ​គម្រោង​មួយ​ឈ្មោះថា «​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​» កាលពី​ថ្ងៃទី​១ ខែកុម្ភៈ​។ គម្រោង​នេះ ផ្តល់​ការ​ណ្តុះ​បណ្តាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ ដល់​យុវជន​ជនជាតិដើម​ភាគតិច និង​ខ្មែរ​សរុប​១២​នាក់ មកពី​ខេត្ត​ចំនួន​៣ គឺ​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ​។



​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ជា សុភាព​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា ដូចតទៅ​៖ 



 
​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គម្រោង​នេះ​បង្កើតឡើង​ក្នុង​បំណង​គាស់កកាយ​បញ្ហា​ទាំងឡាយ ដែល​កំពុង​កើតឡើង​ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច  មក​បង្ហាញ​នៅក្នុង​សង្គម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពហុ​ព័ត៌មាន​។ បញ្ហា​ដែល​ស្ត្រី​ជនជាតិដើម​ភាគតិច​បាន​ជួបប្រទះ មានដូចជា​ការទទួល​បានការ​អប់រំ​បាន​តិច​, អំពើហិង្សា​, ការរៀប​ការ​នៅ​វ័យក្មេង និង​អសន្តិសុខ​ជាដើម​។ នេះ​បើតាម លោក ជា សុភាព ដោយ​លោក​បន្ត​រំពឹងថា គម្រោង​នេះ នឹង​អាចជួយ​ផ្លាស់ប្តូរ និង​ជួយ​កែប្រែ​បញ្ហា​ទាំងនោះ​ឲ្យ​ប្រសើរ​។​


 
​សូមជម្រាបថា ការ​ណ្តុះ​បណ្តាល​ផ្នែក​ផលិតភាព​យន្ត​ឯកសារ ដល់​យុវជន​ជនជាតិដើម​ភាគតិច ក្រោម​គម្រោង «​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​នេះ មាន​រយៈពេល​២​ឆ្នាំ ចាប់ផ្តើម​ពី​ដើមខែ​មករា ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២០  ៕









Tag:
 ជនជាតិដើម​ភាគតិច​
 ​ស្ត្រី​
 ​កុមារ​
 ​រតនគិរី​
 ​មណ្ឌលគិរី​
 ​បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com