ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គម្រោង«ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច…» នឹងអាចចូលរួមកែប្រែ បញ្ហាស្ត្រីជនជាតិដើមភាគតិចឲ្យប្រសើរ រូបភាពផ្តល់ដោយមជ្ឈមណ្ឌលបុប្ផាណា
× ភ្នំពេញ៖ មជ្ឈមណ្ឌលបុប្ផាណា បានប្រកាសសម្ពោធគម្រោងមួយឈ្មោះថា «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ» កាលពីថ្ងៃទី១ ខែកុម្ភៈ។ គម្រោងនេះ ផ្តល់ការណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ ដល់យុវជនជនជាតិដើមភាគតិច និងខ្មែរសរុប១២នាក់ មកពីខេត្តចំនួន៣ គឺខេត្តរតនគិរី មណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ។
ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងលោក ជា សុភាពនាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា ដូចតទៅ៖
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានប្រាប់សារព័ត៌មានថ្មីៗថា គម្រោងនេះបង្កើតឡើងក្នុងបំណងគាស់កកាយបញ្ហាទាំងឡាយ ដែលកំពុងកើតឡើងក្នុងសហគមន៍ជនជាតិដើមភាគតិច មកបង្ហាញនៅក្នុងសង្គម ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយពហុព័ត៌មាន។ បញ្ហាដែលស្ត្រីជនជាតិដើមភាគតិចបានជួបប្រទះ មានដូចជាការទទួលបានការអប់រំបានតិច, អំពើហិង្សា, ការរៀបការនៅវ័យក្មេង និងអសន្តិសុខជាដើម។ នេះបើតាម លោក ជា សុភាព ដោយលោកបន្តរំពឹងថា គម្រោងនេះ នឹងអាចជួយផ្លាស់ប្តូរ និងជួយកែប្រែបញ្ហាទាំងនោះឲ្យប្រសើរ។
សូមជម្រាបថា ការណ្តុះបណ្តាលផ្នែកផលិតភាពយន្តឯកសារ ដល់យុវជនជនជាតិដើមភាគតិច ក្រោមគម្រោង «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ»នេះ មានរយៈពេល២ឆ្នាំ ចាប់ផ្តើមពីដើមខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២០ ៕
Tag:
ជនជាតិដើមភាគតិច
ស្ត្រី
កុមារ
រតនគិរី
មណ្ឌលគិរី
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com