ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចិត្រ សេរី​សុភ័ក្ត្រ​៖ ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ​បាន សំខាន់​យើង​ត្រូវ​យល់​ពី​ខ្លួនឯង​ជាមុនសិន
05, Feb 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ចិត្រ សេរី​សុភ័ក្ត្រ គឺជា​អ្នកជំនួញ​ដែលមាន​ក្រុមហ៊ុន​ច្រើន​ក្នុង​ដៃ​។ ប្រធាន​ក្រុមហ៊ុន Luxury Smile Group រូបនេះ ប្រឡូក​ក្នុង​វិស័យ​រកស៊ី តាំងពី​អាយុ ១៦​ឆ្នាំ​មក​ម្លេះ​។ លោក​បើក​ជំនួញ​ច្រើន តែ​សុទ្ធតែ​មុខរបរ​ប្រទាក់ក្រឡា​គ្នា ដែល​ងាយស្រួល​គ្រប់គ្រង​។ អ្នកជំនួញ​រូបនេះ លើកឡើងថា ការ​ប្រឡូក​ក្នុង​វិស័យ​ធុរកិច្ច​ឲ្យ​ជោគជ័យ សំខាន់​បុគ្គល​នោះ​ត្រូវ​ច្បាស់​ខ្លួនឯង​ថា​តើ​រូបគេ​ចូលចិត្ត ដាក់ចិត្ត​ធ្វើ​កម្រិតណា​? និង​មានចំណេះ​ជំនាញ​បទពិសោធន៍ និង​សមត្ថភាព អាច​គ្រប់គ្រង​អាជីវកម្ម​នោះបាន​ដែរឬទេ​?

 

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ចិត្រ សេរី​សុភ័ក្ដ្រ ខាងក្រោម​នេះ​៖
 


 
​អ្នកជំនួញ​រូបនេះ លើកឡើងថា រូបលោក​មាន​ផែនការ​ច្បាស់លាស់ និង​យល់ច្បាស់​ពី​ទីផ្សារ​នៃ​អាជីវកម្ម​របស់ខ្លួន ដែល​សុទ្ធសឹង​ជា​កត្តា​ឲ្យ​មុខ​ជំនួញ​របស់លោក​អាច​ដំណើរការ​មកដល់​សព្វ​ថ្ងៃនេះ​។ លើសពីនេះ លោក ចិត្រ សេរី​សុភ័ក្ត្រ ប្រាប់ថា លោក​តែងតែ​ស្ដាប់​អ្នកដទៃ​ឲ្យ​បាន​ច្រើន ពិសេស​ពាក់​ពន្ធ​នឹង​វិស័យ​រកស៊ី​របស់ខ្លួន រួច​យកមក​ថ្លឹងថ្លែង​វិភាគ​។​
 
​ដើម្បី​វិនិយោគ​ជោគជ័យ ត្រូវតែ​ហ៊ាន​វិនិយោគ​បង្កើត​ចំណេះ​បទពិសោធន៍​សម្រាប់​ខ្លួន​។ នេះ​បើតាម​លោក ចិត្រ សេរី​សុភ័ក្ត្រ ដែល​អះអាងថា អ្នក​ជោគជ័យ​ត្រូវតែមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា មិនមាន​លុយ​តែ​ចេះ​បង្កើត​លុយ​។ លោក​បន្ត​ដូច្នេះ​ថា​៖«​បញ្ហា​នឹង​កើត តែ​គេ​ចេះ​ដោះស្រាយ បើ​បងប្អូន​ខ្លាច​ហានិភ័យ ឬ​ខ្លាច​អត់​ចេះ​ដោះស្រាយ​បញ្ហា គឺ​បងប្អូន​មិនទាន់​ច្បាស់លាស់​ពី​វិស័យ​រកស៊ី​មួយ​នោះទេ​»៕

Tag:
 ចិត្រ សេរី​សុភ័ក្ត្រ​
  អាជីវកម្ម​
  startup
© រក្សាសិទ្ធិដោយ thmeythmey.com