ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ “​ផ្លែ​សេ​ដា ឬ​តូ​ម៉ា​” អត់​? ផ្លែឈើ​នេះ​ល្អ​ណាស់​ចំពោះ​សុខភាព​
04, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​មិនសូវ​ទទួលបាន​ការពេញនិយម​ប៉ុន្មាន​ឡើយ ក៏​ព្រោះ​ភាគច្រើន​នៃ​ពួកយើង​មិន​ចូលចិត្ត​ទទួលទាន​។ ទោះជា​យ៉ាងណា ផ្លែឈើ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព​។ 



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ៖
 
១. វា​មាន​ផ្ទុក​សារធាតុ Beta-Carotene
 
​ក៏​ដូច​ទៅនឹង​ផ្លែឈើ​មាន​ពណ៌​ទឹកក្រូច​ផ្សេងទៀត​ដែរ ផ្លែ​សេ​ដា ឬ​តូ​ម៉ា គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សក់​ផងដែរ ដោយ​ជួយ​បង្កើន​ភាព​ភ្លឺរលោង​រស់រ​រើ​ក និង​មាន​ទម្ងន់​។ beta-carotene ក៏មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក រួមទាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ភ្នែក​, ជំ​ងឹ​ធ្លាក់​ទឹកចិត្ត​, សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ឈឺក្បាល​ផងដែរ​។​
 
២. ជាតិ​ដែក​
 
​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ក៏​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម ក៏ដូចជា​អ្នក​ខ្វះ​ជាតិ​ដែក​។ ផ្លែ​សេ​ដា ឬ​តូ​ម៉ា មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ជួយ​រក្សា​សុខភាព​ឈាម និង​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ដឹកនាំ​អុកស៊ីសែន​គ្រប់គ្រាន់​ពេញ​ក្នុង​រាងកាយ​។​
 
៣. សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​ផ្លែ​សេ​ដា ឬ​តូ​ម៉ា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​ន​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenolic ដែល​ល្អ​សម្រាប់​រាងកាយ​។ Polyphenols ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ រួមបញ្ចូល​ទាំង​ជំងឺ​បេះដូង និង​មហារីក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com