ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​ទទួលទាន “​ផ្លែ​ចេក​” អាចជួយ​ឱ្យ​ស្រក​ទម្ងន់​ដែរ​ទេ​?
05, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​ការ​ទទួលទាន​ចេក​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​? ចម្លើយ​នោះ គឺ​ពិតណាស់​ការទទួល​ទាន​ចេក​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ឆាប់​! ចេក​ទំហំ​មធ្យម ១ ផ្លែ មាន​ផ្ទុក​ជាតិ​សរសៃ ៣ ក្រាម​, ជាតិ​ស្ករ​ធម្មជាតិ ១៤ ក្រាម​, ជាតិ​កាបូ​អ៊ី​ដ្រា​ត ២៧ ក្រាម​, ជាតិ​កាឡូរី ១០៥ កាឡូរី រួមទាំង​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ក្បាលពោះ​រាបស្មើ​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​គួរ​ចាំ​ថា បើ​ប្រៀបធៀប​ទៅនឹង​ផ្លែឈើ​ដទៃទៀត ចេក គឺមាន​ផ្ទុក​ជាតិ​កាឡូរី និង​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ជាង​បន្តិច​។ ដូច្នេះ​បើ​ចង់​ស្រក​ទម្ងន់​គួរ​ទទួលទាន​ត្រឹម ១ ផ្លែ​ទំហំ ៥ អ៊ី​ញ ឬ​ពី ១២ ទៅ ១៣ សង់ទីម៉ែត្រ​ទើប​ប្រសើរ​។ ការ​ទទួលទាន​បែបនេះ​នឹង​ធ្វើឱ្យ​អ្នកទទួលបាន​នូវ​សុខ​ភាពល្អ រួមទាំង​រូបរាង​ស្រស់ស្អាត​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​ផ្លែ​ចេក​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន ៖
 
១. កាត់បន្ថយ​ការ​ឃ្លាន​
 
​មួយ​ក្នុងចំណោម​ផ្នែក​ដ៏​ពិបាក​បំផុត​ផ្សេងទៀត​ក្នុងការ​សម្រក​ទម្ងន់ គឺ​ការគ្រប់គ្រង​ភាព​ឃ្លាន​។ នៅពេល​អ្នក​ធ្លាប់​ទទួលទាន​ច្រើន អ្នក​អាច​នឹង​ប្រែជា​ឃ្លាន​ខ្លាំង​នៅពេល​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ដើម្បី​ស្រក​ទម្ងន់​។ ហើយ​វិធី​មួយ​ដ៏​ងាយស្រួល ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ទប់ទល់​នឹង​ភាព​ឃ្លាន គឺ​ការ​ទទួលទាន​ជាតិ​សរសៃ​ឱ្យបាន​ច្រើន​។ ចេក ជា​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​, ជាតិ  pectin និង​ជាតិ​ម្សៅ​ដែល​ជួយ​កាត់បន្ថយ​ការ​ឃ្លាន និង​ធ្វើឱ្យ​ឆាប់​ឆ្អែត​។​
 
២. ជា​បង្អែម​បែប​ធម្មជាតិ​
 
​ចេកទុំ​ភាគច្រើន គឺមាន​រសជាតិ​ផ្អែម ហើយ​ពេលខ្លះ​ទោះបីជា​កំឡុងពេល​សម្រក​ទម្ងន់​ក៏ដោយ ក៏​យើង​ត្រូវការ​ទទួលទាន​អាហារ​ផ្អែមៗ​។ ដូច្នេះ​ផ្លែ​ចេក​អាច​ត្រូវបាន​ទទួលទាន​ជំនួស​បង្អែម​ផ្សេងៗ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​បាន​។​
 
៣. ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការ​ហើម​
 
​ចេក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ prebiotic ដែល​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន និង​បង្កើន​ការរំលាយ​អាហារ​។ វា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​កាត់បន្ថយ​ការ​ស្តុក​ទុក​ជាតិ​ទឹក​ដែល​លើស​ក្នុង​រាងកាយ​ផងដែរ​។ ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា​ស្ត្រី​ដែល​ទទួលទាន​ចេក ១ ផ្លែ​តូច ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២ ខែ ស្រក​ក្បាលពោះ​បាន​ដល់​ទៅ ៥០ ភាគរយ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា អ្នក​ក៏​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រា​ត​ច្រើន​ផងដែរ​។​
 
៤. មា​នស​ន្ទ​ស្សន៍ Glycemic ទាប​
 
​អាហារ​មា​នស​ន្ទ​ស្សន៍ Glycemic ខ្ពស់​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ក​បញ្ហា​សុខភាព​ផ្សេងទៀត​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ក៏​ព្រោះ​តែមាន​ស​ន្ទ​ស្សន៍ Glycemic ទាប ផ្លែ​ចេក​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​សម្រក​
​ទម្ងន់​។​
 
៥. អាហារ​ដ៏​ប្រសើរ​ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ​សម្រក​ទម្ងន់​
 
​ចេក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​គ្លុយកូស​ដែល​ផ្ដល់​ថាមពល​បាន​ឆាប់​ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ​។ លើសពីនេះទៅទៀត​ចេក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ប្រយុទ្ធប្រឆាំង​អាកា​រៈ​វិលមុខ និង​ឈឺ​រមួល​សាច់ដុំ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com