កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ ក្រុមលីគទី៤ Newport ឡើងទៅប៉ះ Man City នៅជុំទី៥
× Newport County រក្សាវត្តមានរបស់ខ្លួននៅក្នុងពានរង្វាន់ FA Cup បន្ទាប់ក្រុមដែលនៅក្របខណ្ឌ League Two មួយនេះ បានយកឈ្នះ Middlesbrough នៃក្របខណ្ឌ Championship ក្នុងលទ្ធផល ២-០ នាការប្រកួតឡើងវិញនៅកីឡដ្ឋាន Rodney Parade។ លទ្ធសរុប ៣-១ នាំឲ្យក្រុមដែលឈរនៅក្របខណ្ឌលំដាប់ទី៤ Newport ឡើងទៅជួបក្រុមខ្លាំង Manchester City នៅជុំទី៥។
ជ័យជម្នះរបស់ Newport County កើតឡើងក្រោយការស៊ុតបាល់បញ្ចូលទីជាបន្តបន្ទាប់របស់ Robbie Willmott និង Padraig Amond នៅតង់ទីពីរ។ នេះជាលើកទីពីររបស់ Newport ដែលឡើងទៅជុំទី៥ FA Cup ដោយលើកទីមួយគឺនៅឆ្នាំ១៩៤៩។
កាលពីជុំទីបី Newport បានទម្លាក់ Leicester City នៃក្របខណ្ឌ Premier League ផងដែរ។
គូប្រកួតដែលត្រូវប៉ះគ្នានៅជុំទី៥ FA Cup នាពាក់កណ្តាលខែកុម្ភៈមាន៖
-Queens Park Rangers (2) v Watford (1)
-Brighton & Hove Albion (1) ឬ West Bromwich (2) v Derby County (2)
-AFC Wimbledon (3) v Millwall (2)
-Newport County (4) v Manchester City (1)
-Bristol City (2) v Wolverhampton Wanderers (1)
-Doncaster Rovers (3) v Crystal Palace (1)
-Swansea City (2) v Brentford (2)
-Chelsea (1) v Manchester United (1)
© រក្សាសិទ្ធិដោយ thmeythmey.com