ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សំបូរ មា​ណ្ណា​រ៉ា​៖ កុំ​ចូលចិត្ត​យក​អ្វីដែល​ពូកែ​ ឆ្លាតថា ជា​ចិន គួរឲ្យតម្លៃជាតិសាសន៍ខ្លួនឯង
24, Jan 2020 , 11:19 am        
រូបភាព
រូប​ពី Pannasastra Student
រូប​ពី Pannasastra Student
​ភ្នំពេញ​៖ ផ្នត់គំនិត​ខ្មែរ​មួយចំនួន​ចូលចិត្ត​ប្រដូច​ក្មេង​ដែល​ឆ្លាត និង​ពូកែ​ទៅនឹង​កូន​ចិន ដោយសារតែ​ពួកគេ​យល់ថា ជនជាតិ​ចិន​ពូកែ​រកស៊ី ធ្វើ​ជំនួញ និង​ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត ដើម្បី​ក្លាយជា​អ្នកមាន​។ ប៉ុន្តែ​ការគិត​របស់​ពលរដ្ឋ​ខ្មែរ​បែបនេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ពួកគេ​កំពុង​ឲ្យ​តម្លៃ​ជាតិ​សាសន៍​ដទៃ​ជាង​ជាតិ​ខ្លួន​។ នេះ​បើតាម​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​។


​សូម​ស្ដាប់​បទ​សម្ភាស​ភាគ​២ រវាង​កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដូចតទៅ ៖



 
​សម្រាប់​លោក សំបូរ មា​ណ្ណា​រ៉ា ជន​ដែល​ចូលចិត្ត​ប្រដូច​កូន​ខ្លួន​ទៅ​កូន​ចិន​នេះ គឺជាមើលរំលងភាពខ្លាំង​របស់​​ជាតិសាសន៍ខ្មែរ​ខ្លួនឯង ដោយ​ភ្លេច​គិតថា​ខ្លួន​ក៏​ជា​ខ្មែរ​ដែរ​។ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​រូបនេះ ចាត់ទុក​ផ្នត់គំនិត​ខ្មែរ​បែបនេះ ជាការ​ឲ្យ​តម្លៃ​ជាតិ​សាសន៍​ដទៃ ដោយ​មិនបាន​ស្វែងរក​មូលហេតុ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ខ្លួន​។​
 

Tag:
 វប្បធម៌
  សំបូរ មា​ណ្ណា​រ៉ា​
  ប្រវត្តិសាស្ត្រ​
 
© រក្សាសិទ្ធិដោយ thmeythmey.com