កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Barcelona ពាក់អាវ​ឈ្មោះ​ជា​ភាសា​ចិនពេលជួប​ Real យប់​នេះ​
06, Feb 2019 , 5:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប Barcelona បានបញ្ជាក់​ឲ្យ​ដឹងថា កីឡាករ​របស់ខ្លួន នឹង​ពាក់អាវ​ដែល​ភ្ជាប់​ឈ្មោះ​ជា​ភាសា​ចិន ក្នុងជំនួប​ជាមួយ Real Madrid វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa del Rey ជើង​ទីមួយ នៅ​កីឡដ្ឋាន Camp Nou វេលា​ម៉ោង​៣​យប់​នេះ​។​



​ក្រុម​ដែល​កំពុង​នាំមុខ​ក្នុង​ក្របខណ្ឌ La Liga បាន​បញ្ជាក់ថា ពួកគេ​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​តំបន់​អាស៊ី​ផងដែរ​។​

​កីឡាករ Lionel Messi, Gerard Pique, Marc-Andre ter Stegen និង Samuel Umtiti ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​៕


Tag:
 Barcelona
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com