ជាតិ
សង្គមជាតិ
សមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ ពីបទជួញដូរគ្រឿងញៀន៥គីឡូក្រាម
× ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន៥គីឡូក្រាម។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ខណៈពេលដែលគេបម្រុងនឹងធ្វើដំណើរចេញទៅប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG)។ ជនសង្ស័យនោះ មានឈ្មោះ OLARU NARCIS-MANUEL។
កងកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យឃើញសារធាតុក្រោមពណ៌ស ដែលបានខ្ចប់ក្នុងកញ្ចប់ថង់ប្លាស្ទីករបស់ជនសង្ស័យ ដែលមានថ្នាំមេតំហេ្វតាមីន សរុបទម្ងន់៥.០២០ក្រាម។ បច្ចុប្បន្នជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបចាប់ខ្លួន និងចាត់វិធានការតាមច្បាប់៕
Tag:
ជនបរទេស
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com