ជាតិ
ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅក្នុង​ទឹកដី​នា​ងក​ង្រី ខេត្តកំពង់ឆ្នាំង​
07, Feb 2019 , 7:39 pm        
រូបភាព
​ញិ​ន ពី​សិទ្ធ កំពុង​រៀបចំ​ទុយោ​ស្រោច​ផ្កាឈូករ័ត្ន​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​ញិ​ន ពី​សិទ្ធ កំពុង​រៀបចំ​ទុយោ​ស្រោច​ផ្កាឈូករ័ត្ន​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​កំពង់ឆ្នាំង​៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ទឹកដី​នា​ងក​ង្រី «​ភ្នំ​នា​ងក​ង្រី​» ដែលជា​ភ្នំ​មួយ​ទាក់ទង​រឿងព្រេង «​ពុទ្ធិ​សែន នាង​ក​ង្រី​»​។ នៅតាម​បណ្តា​យ​ផ្លូវ​ជាប់មាត់​ទន្លេ​ផ្សារ​ក្រោម អាជ្ញាធរខេត្ត​បានរៀបចំ​កែលម្អ​សណ្តាប់ធ្នាប់​ទីសាធារណៈ ដាក់​អំពូល​បំភ្លឺ​តាមផ្លូវ ព្រម​ដាំ​ផ្កាឈូករ័ត្ន​តាម​មាត់ច្រាំង​ទន្លេសាប​ផងដែរ ដើម្បី​អបអរ​ពិធីបុណ្យ​នេះ​។​

 
​ចំណែក​នៅមុខ​ផ្សារលើ​ទី​រួម​ខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត​បាន​សេចក្តីណែនាំ​របស់ខ្លួន ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​តាម​ឧ​គ្ឃោ​សន​សព្ទ ឲ្យ​រៀបចំខ្លួន​ត្រៀម​ទទួលភ្ញៀវ ដែល​នឹង​អញ្ជើញ​មកលេង​ក្នុង​ពិធីបុណ្យ​នេះ ឲ្យ​បាន​សមរម្យ​ផងដែរ​។​
 
​លោក ញិ​ន ពី​សិទ្ធ អាយុ ៣៤​ឆ្នាំ ជា​កម្មករ​សេរី​ម្នាក់ ក្នុងចំណោម​កម្មករ​សេរី​ជាច្រើន ដែល​ត្រូវបាន​ជួល​ដោយ​អាជ្ញាធរខេត្ត ឲ្យ​ដាំ​ឈូករ័ត្ន​តាម​បណ្តោយ​មាត់ច្រាំង​ទន្លេ បាន​ប្រាប់​ឲ្យ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ដឹងថា​៖ «​ផ្កាឈូករ័ត្ន​ទាំងនេះ គេ​ដាំ​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​។ អាជ្ញាធរខេត្ត បាន​ជួល​ពួក​ខ្ញុំ​ឲ្យ​ដាំ ដោយ​ឲ្យ​កម្រៃ​ក្នុង​មួយថ្ងៃ (៣០.០០០) បី​ម៉ឺន​រៀល ។ ខ្ញុំ​មិន​ច្បាស់​ថា ឈូករ័ត្ន​នេះ វា​នឹង​ចេញ​ផ្កា​ទាន់​ថ្ងៃបុណ្យ​ទន្លេ​ដែរ ឬ​យ៉ាងណា​នោះទេ​។ បន្ទាប់ពី​បាន​ដាំ​ហើយ ការងារ​បន្ទាប់​របស់​ខ្ញុំ គឺ​ត្រូវ​រាយ​ទុយោ​ដើម្បី​ស្រោច​ទឹក​វា មួយថ្ងៃ ២ ទៅ ៣​ដង​»​។​
 

​សូន​ផ្កាឈូករ័ត្ន នៅ​ច្រាំង​មាត់​ទន្លេសាប នៅក្បែរ​ចំណតទូក​ទេសចរណ៍​ផ្សារ​ក្រោម ទល់មុខ​ភ្នំ​នាង​ក​ង្រី​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 

​ដើម​ផ្កាឈូករ័ត្ន ដែល​អាជ្ញា​ខេត្ត​រៀបចំ​ដាំ​តាម​បណ្តោយ​មាត់ទន្លេ​ផ្សារ​ក្រោម ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​ពិធីបុណ្យ​ទន្លេ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​សា​ម៉ី បាន​ប្រារព្ធ​ធ្វើឡើង​ចំនួន​៤​លើក​មកហើយ​។​
 
​លើក​ទី​១ កាលពី​ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២១០១៥  ក្រោម​ប្រធានបទ «​ទេសចរណ៍​តាម​ដង​ទន្លេ សម្រាប់​ការអភិវឌ្ឍន៍​សហគម​ន៍​» ។ លើក​ទី​២ កាលពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម​ឆ្នាំ ក្រោម​ប្រធានបទ «​ទន្លេ​ស្អាត​-​សហគមន៍​ល្អ​»​។ លើក​ទី​៣ កាលពី​ថ្ងៃទី​២៤-២៦​ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន​» ។ លើក​ទី​៤ កាលពី​ថ្ងៃទី ៩-១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្តរភាព ទេសចរណ៍​»​។ 
 
​និង​លើក​ទី​៥​នេះ នឹង​ប្រព្រឹត្ត​ធ្វើឡើង​នា​ថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ខេត្តកំពង់ឆ្នាំង ក្រោម​ប្រធានបទ « ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»  ។​
 
​លើក​ទី​១ ឆ្នាំ ២០១៥ ក្រោម​ប្រធានបទ «​ទេសចរណ៍​តាម​ដង​ទន្លេ សម្រាប់​ការអភិវឌ្ឍន៍​សហគម​ន៍​» ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២១០១៥
 
1st River Festival 2015 On the theme of “Tourism for Community Development”. 
 
​លើក​ទី​២ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​ទន្លេ​ស្អាត​-​សហគមន៍​ល្អ​»  ពីថ្ងៃ​ទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម​
 
2nd River Festival 2016 On the topic “Clean River –Best Community” on 11-13 March 2016 in Kampong Cham province.
 
​លើក​ទី​៣ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន​»  ពីថ្ងៃ​ទី​២៤-២៦​ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​
 
3rh River Festival 2017 On the theme of “Rvier – Connecting People, Tourism, Culture and Environment” on 24-46 March 2017 in Stung Treng province.
 
លើក​ទី​៤ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ « ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្តរភាព ទេសចរណ៍​»  ពី​៩-១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល 
​ខេត្តកំពង់ចាម​
 
4th River Festival 2018 On the theme of “The River of Peace, Friendship and Tourism Sustainability ” on 9-11 March 2018 in Krong Takhmao, Kandal province.
 
លើក​ទី​៥ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ « ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»  ថ្ងៃទី ១៥-១៧​ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ឆ្នាំង​។​
 
5th River Festival 2019 On the theme of “River connects to Peace, People and Tourism” on 15-17 March 2019 in Kampong Chhnamg province.
 

© រក្សាសិទ្ធិដោយ thmeythmey.com