កំពង់ឆ្នាំង៖ ពិធីបុណ្យទន្លេលើកទី៥ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តកំពង់ឆ្នាំង ក្នុងទឹកដីនាងកង្រី «ភ្នំនាងកង្រី» ដែលជាភ្នំមួយទាក់ទងរឿងព្រេង «ពុទ្ធិសែន នាងកង្រី»។ នៅតាមបណ្តាយផ្លូវជាប់មាត់ទន្លេផ្សារក្រោម អាជ្ញាធរខេត្តបានរៀបចំកែលម្អសណ្តាប់ធ្នាប់ទីសាធារណៈ ដាក់អំពូលបំភ្លឺតាមផ្លូវ ព្រមដាំផ្កាឈូករ័ត្នតាមមាត់ច្រាំងទន្លេសាបផងដែរ ដើម្បីអបអរពិធីបុណ្យនេះ។
ចំណែកនៅមុខផ្សារលើទីរួមខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបានសេចក្តីណែនាំរបស់ខ្លួន ដល់ប្រជាពលរដ្ឋ ពិសេសអាជីវករតាមឧគ្ឃោសនសព្ទ ឲ្យរៀបចំខ្លួនត្រៀមទទួលភ្ញៀវ ដែលនឹងអញ្ជើញមកលេងក្នុងពិធីបុណ្យនេះ ឲ្យបានសមរម្យផងដែរ។
លោក ញិន ពីសិទ្ធ អាយុ ៣៤ឆ្នាំ ជាកម្មករសេរីម្នាក់ ក្នុងចំណោមកម្មករសេរីជាច្រើន ដែលត្រូវបានជួលដោយអាជ្ញាធរខេត្ត ឲ្យដាំឈូករ័ត្នតាមបណ្តោយមាត់ច្រាំងទន្លេ បានប្រាប់ឲ្យគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គដឹងថា៖ «ផ្កាឈូករ័ត្នទាំងនេះ គេដាំដើម្បីអបអរពិធីបុណ្យទន្លេ។ អាជ្ញាធរខេត្ត បានជួលពួកខ្ញុំឲ្យដាំ ដោយឲ្យកម្រៃក្នុងមួយថ្ងៃ (៣០.០០០) បីម៉ឺនរៀល ។ ខ្ញុំមិនច្បាស់ថា ឈូករ័ត្ននេះ វានឹងចេញផ្កាទាន់ថ្ងៃបុណ្យទន្លេដែរ ឬយ៉ាងណានោះទេ។ បន្ទាប់ពីបានដាំហើយ ការងារបន្ទាប់របស់ខ្ញុំ គឺត្រូវរាយទុយោដើម្បីស្រោចទឹកវា មួយថ្ងៃ ២ ទៅ ៣ដង»។
សូនផ្កាឈូករ័ត្ន នៅច្រាំងមាត់ទន្លេសាប នៅក្បែរចំណតទូកទេសចរណ៍ផ្សារក្រោម ទល់មុខភ្នំនាងកង្រី។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
ដើមផ្កាឈូករ័ត្ន ដែលអាជ្ញាខេត្តរៀបចំដាំតាមបណ្តោយមាត់ទន្លេផ្សារក្រោម ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៥។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
ពិធីបុណ្យទន្លេនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍តាមបណ្តាខេត្តសាម៉ី បានប្រារព្ធធ្វើឡើងចំនួន៤លើកមកហើយ។
លើកទី១ កាលពីថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២១០១៥ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍន៍សហគមន៍» ។ លើកទី២ កាលពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាមឆ្នាំ ក្រោមប្រធានបទ «ទន្លេស្អាត-សហគមន៍ល្អ»។ លើកទី៣ កាលពីថ្ងៃទី២៤-២៦ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែងឆ្នាំ២០១៧ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» ។ លើកទី៤ កាលពីថ្ងៃទី ៩-១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍»។
និងលើកទី៥នេះ នឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ « ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ។
លើកទី១ ឆ្នាំ ២០១៥ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍន៍សហគមន៍» ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២១០១៥
1st River Festival 2015 On the theme of “Tourism for Community Development”.
លើកទី២ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទន្លេស្អាត-សហគមន៍ល្អ» ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម
2nd River Festival 2016 On the topic “Clean River –Best Community” on 11-13 March 2016 in Kampong Cham province.
លើកទី៣ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» ពីថ្ងៃទី២៤-២៦ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង
3rh River Festival 2017 On the theme of “Rvier – Connecting People, Tourism, Culture and Environment” on 24-46 March 2017 in Stung Treng province.
លើកទី៤ ឆ្នាំ២០១៨ ក្រោមប្រធានបទ « ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍» ពី៩-១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល
ខេត្តកំពង់ចាម
4th River Festival 2018 On the theme of “The River of Peace, Friendship and Tourism Sustainability ” on 9-11 March 2018 in Krong Takhmao, Kandal province.
លើកទី៥ ឆ្នាំ២០១៩ ក្រោមប្រធានបទ « ទន្លេផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ថ្ងៃទី ១៥-១៧ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។
5th River Festival 2019 On the theme of “River connects to Peace, People and Tourism” on 15-17 March 2019 in Kampong Chhnamg province.