កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guadiola៖ ត្រូវព្យាយាមឲ្យឈ្នះការប្រកួត ជីវិតនឹងផ្លាស់ប្តូរឆាប់រហ័ស
× ម្ចាស់ការពារតំណែងជើងឯក Manchester City បានឡើងទៅកាន់កំពូលតារាង Premier League វិញ បន្ទាប់ពីពួកគេបានយកឈ្នះម្ចាស់ផ្ទះ Everton ២-០។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមេឃខៀវ បានប្រកួតលើស Liverpool មួយប្រកួត និងមាន៦២ពិន្ទុស្មើគ្នា តែលើសសំណល់គ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី។
Aymeric Laporte និង Gabriel Jesus បានស៊ុតបាល់បញ្ចូលទីរៀងៗខ្លួននៅចុងតង់ទីមួយ និងទីពីរ ដើម្បីនាំ Manchester City បន្តដាក់សម្ពាធលើ Liverpool ខណៈការពីខែមុន ហង្សក្រហម បាននាំមុខពួកគេរហូតដល់ទៅ៧ពិន្ទុឯណោះ។
លោក Pep Guardiola បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជ័យជម្នះនៅ Goodison Park នាពាក់កណ្តាលសប្តាហ៍នេះ បង្ហាញពីមេរៀនមួយដ៏អស្ចារ្យ ទាក់ទងនឹងការមិនបោះបង់។ អ្នកចាត់ការទូទៅរូបនេះ បន្ថែមថា៖ «វាជាមេរៀនសម្រាប់កីឡាករទាំងអស់គ្នា។ ត្រូវព្យាយាមឲ្យឈ្នះការប្រកួត ជីវិតនឹងផ្លាស់ប្តូរឆាប់រហ័ស»។
លោកបានបញ្ជាក់ថា លោកមិនដឹងពីការគិតរបស់គូប្រជែងនោះឡើយ ប៉ុន្តែលោកយល់ថា ក្រុមដែលត្រូវប្រជែងពាន Premier League នារដូវកាលនេះ នៅច្រើននៅឡើយ ហើយការប្រកួតនីមួយៗ តែងតែមានលក្ខណៈតឹងតែង។
បច្ចុប្បន្ន ក្រុមលោកកំពុងត្រៀមខ្លួនជួប Chelsea ដែលជាគូប្រជែងពានដ៏ធំមួយនាថ្ងៃអាទិត្យ។ សម្រាប់លោក Guardiola ៣ពិន្ទុបន្ថែមទៀតពិតជាមានសារសំខាន់ខ្លាំងក្នុងដំណើរទៅរក្សាតំណែងជើងឯករបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com