ជាតិ
ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរ ជាង៣ពាន់នាក់ ក្នុងថ្ងៃចូលឆ្នាំចិន រូបភាព បានពី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ
× ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទៅលេងកម្សាន្ត នៅរមណីយដ្ឋានធំៗទាំង៧នៅខេត្តកំពង់ធំ មានចំនួនសរុប ៣,២២៦នាក់។ ក្នុងនោះមាន រមណីយដ្ឋានសំបូរព្រៃគុក ទទួលបានភ្ញៀវទេសចរ ជិត១,២០០នាក់។ នេះបើប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន ។
លោក បានបន្តថា រមណីយដ្ឋាន៦ផ្សេងទៀត ដូចជារមណីយដ្ឋានគុកនគរ ទទួលបានភ្ញៀវទេសចរ ១១២នាក់,រមណីយដ្ឋានភ្នំសន្ទុក មាន៥៥៨នាក់, រមណីយដ្ឋានបឹងសំរឹទ្ធិ មាន១៦៥នាក់, រមណីយដ្ឋានស្ទឹងជីនិត មាន៤៩០នាក់, រមណីយដ្ឋានទំនប់៦មករា មាន៤៤៥នាក់ និងរមណីយដ្ឋានរស្មីភូមិពីរគីរីបឹងក្រញាក មានភ្ញៀវទេសចរ៣០៥នាក់។ តួលេខនេះ គិតត្រឹមថ្ងៃទី៥ និងទី៦ ខែកុម្ភៈ នៃបុណ្យចូលឆ្នាំចិនប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com