ជាតិ
ស្វីសនឹងផ្តល់ថវិកា៦លានដុល្លារ ជួយដល់ការបោសសម្អាតមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ រូបពីហ្វេសប៊ុកអាជ្ញាធរមីន
× ភ្នំពេញ៖ រដ្ឋាភិបាលស្វីស ប្រកាសបន្តផ្ដល់ថវិកា៦លានដុល្លារអាមេរិក ដល់ការបោសសម្អាតមិននៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក Lars Buechler ប្រធានកម្មវិធីសន្តិសុខស្បៀង និងកសិកម្ម តំណាង Swiss Development and Cooperation (SDC) នៅកម្ពុជា និងលោក លី ធុច អនុប្រធានទី១ អាជ្ញាធរមីន។
ថវិកាដែលរដ្ឋាភិបាលស្វីសផ្ដល់ឲ្យនេះ គាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជាចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។ តាមរយៈជំនួយរដ្ឋាភិបាលស្វីស វាជាការរួមចំណែកគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីនកម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។
ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។នេះបើតាមហ្វេសប៊ុកអាជ្ញាធរមីន៕
© រក្សាសិទ្ធិដោយ thmeythmey.com