ជាតិ
សង្គមជាតិ
ចូលឆ្នាំចិន៖ ទេសចរជាង ៩ម៉ឺននាក់មកកម្សាន្តខេត្តសៀមរាប ភ្ញៀវទេសចរចូលទស្សនាអង្គរវត្តនាថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ រូបភាព៖ អ៊ីសា រ៉ហានី
× សៀមរាប៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៩ មានភ្ញៀវទេសចរសរុបជាង ៩ម៉ឺននាក់បានធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចេញផ្សាយនៅថ្ងៃទី៧ កុម្ភៈ។
លោក ង៉ូវ សេងកាក់ បានធ្វើរបាយការណ៍ទេសចរណ៍ជម្រាបទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីចំនួនទេសចរមកកម្សាន្តខេត្តសៀមរាប នារដូវបុណ្យចូលឆ្នាំចិន។ ក្នុងរបាយការណ៍នោះ មានទេសចរសរុបចំនួន ៩៣,៦០៥នាក់ដែលមកកម្សាន្តខេត្តសៀមរាប ដែលចំនួននេះមានការកើនឡើងជិត ៤ភាគរយធៀបនឹងឆ្នាំទៅ។ ក្នុងនោះទេសចរអន្ដរជាតិមានជាង ៤ម៉ឺននាក់ កើនជាង២២ភាគរយ និងទេសចរជាតិ ជាង៥ម៉ឺននាក់ ដែលថយចុះជាងឆ្នាំទៅជាង ៧ភាគរយ។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ពន្យល់ថា មូលហេតុដែលទេសចរជាតិធ្លាក់ចុះ ដោយសារបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ មិនប៉ះចំថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ៕
© រក្សាសិទ្ធិដោយ thmeythmey.com