កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិស​ប្រកាស​ផ្លូវការ​ថា សាកសព​ក្នុង​បំណែក​យន្តហោះ គឺ​កីឡាករ Sala
08, Feb 2019 , 7:50 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
«​សាកសព​ដែល​ត្រូវបាន​យកមក​កាន់​ផែ Portland នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ ថា​ជា​កីឡាករ​បាល់ទាត់​អាជីព Emiliano Sala»​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ប៉ូលិស​អង់គ្លេស​។​



​សូមបញ្ជាក់ថា កាលពីដើម​សប្តាហ៍ ភ្នាក់ងារ​ស៊ើបអង្កេត​គ្រោះថ្នាក់​ផ្លូវអាកាស (AAIB) របស់​អង់គ្លេស បាន​រកឃើញ​សាកសព​មួយ​នៅក្រោម​បាតសមុទ្រ ក្នុង​បំណែក​យន្តហោះ ដែល​បាន​ផ្ទុក​កីឡាករ​បាល់ទាត់​អា​ហ្ស​ង់​ទីន Emiliano Sala និង​ពី​ឡុ​ត​ឈ្មោះ David Ibbotson តាម​ប្រព័ន្ធ​វីដេអូ ROV (Remotely Operated Vehicle)​។​

​ប៉ូលិស​បាន​ប្រើពេល​ប្រមាណ​៤​ថ្ងៃ​ដើម្បី យក​យក​សាកសព​ចេញពី​បាតសមុទ្រ មុននឹង​ឈានដល់​កំណត់​អត្តសញ្ញាណ​។

​យន្តហោះ​ដែល​ដឹក Sala ក្នុង​ដំណើរ​ពី​ក្រុង Nantes ទៅ Cardiff បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែមករា​។ Sala អាយុ​២៨​ឆ្នាំ ទើបតែ​បញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 ដោយ​ក្លាយជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff នៅ​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​៕


Tag:
 Sala
© រក្សាសិទ្ធិដោយ thmeythmey.com