ជាតិ
លោក ប្រាក់ សុខុន ផ្លាស់ប្ដូរ​មន្ត្រីទូត​ខ្មែរ​នៅក្រៅ​ប្រទេស​២​រូប​
08, Feb 2019 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ផ្លាស់ប្ដូរ​មន្ត្រីទូត​ខ្មែរ​២​រូប ដែល​ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា និង​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​


 
​លិខិត​របស់លោក ប្រាក់ សុខុន ចុះ​ថ្ងៃទី​៦ កុម្ភៈ បានប្រកាស​តែងតាំង​លោក ម៉ៅ ដា​រ៉េត ជា​លេខាធិការ​ទី​១ នៃ​ស្ថាន​ឯកអគ្គរាជទូត និង​អង្គការ​អន្តរជាតិ ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា ជំនួស​លោក សូ ប៊ុណ្ណា​។ ចំណែក​លោក សាយ ប៊ុន​ឆេង ត្រូវបានតែងតាំង​ជា​លេខាធិការ​ទី​១ ជំនួស​លោក វ៉េ វុ​ទ្ធា ដែល​បំពេញភារកិច្ច​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​
 
​ដើមឡើយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​តែង​តាំងលោក ហេង ហុក និង​កញ្ញា តាន់​សូលី​ដា ទៅ​បំពេញភារកិច្ច​ខាងលើនេះ​ទេ ប៉ុន្តែ​ក្រោយមក​លោក ប្រាក់ សុខុន ក៏បាន​សម្រេច​លុបចោល​ការ​តែង​តាំង​មន្ត្រីរាជការ​ទាំងពីរ​រូប​នេះ​វិញ​។ នេះ​បើតាម​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក ប្រាក់ សុខុន ដែល​បានប្រកាស​ឲ្យ​លោក ហេង ហុក ជា​អនុប្រធាន​សវនកម្ម​ផ្ទៃក្នុង ជំនួស​លោក ប៉ូ ស៊ី​វុត្ថា ដែល​ចូលនិវត្តន៍​៕
 

Tag:
 ប្រាក់ សុខុន​
 ​ទូត​
© រក្សាសិទ្ធិដោយ thmeythmey.com