ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកជំនាញពាណិជ្ជកម្ម ៖«បើខ្ជិលអានសៀវភៅ កុំទៅធ្វើអាជីវកម្ម»
× ភ្នំពេញ៖ សិក្ខាសាលាដែលនិយាយពីភាពជោគជ័យអាជីវកម្ម ឬ ជំនាញផ្សេងៗ ហាក់មានសន្ទុះខ្លាំងក្នុងប្រទេសកម្ពុជា ខណៈដែលការអានសៀវភៅនៅមានកម្រិតនៅឡើយ។ តើការចូលរួមក្នុងសិក្ខាសាលា និងអានសៀវភៅមួយណាល្អជាង សម្រាប់ការធ្វើអាជីវកម្ម?
ទាក់ទងនឹងសំនួរនេះ លោក អុឹម ផល្លា អ្នកជំនាញពាណិជ្ជកម្ម និងជាអ្នកចងក្រងសៀវភៅ «ដឹកនាំអាជីវកម្មជោគជ័យ» លើកឡើងថា ទាំងសិក្ខាសាលា និងការអានសៀវភៅ មានគោលដៅតែមួយទេ គឺផ្ដល់ចំណេះដឹងដូចគ្នា ប៉ុន្តែគ្រាន់តែដើរផ្លូវផ្សេងគ្នា។ លោកសង្កត់ធ្ងន់ថា ការអង្គុយមើលវាគ្មិនបង្ហាញស្រួលជាងការអានសៀវភៅ ប៉ុន្តែការធ្វើអាជីវកម្មលំបាកជាងអានសៀវភៅទៅទៀត។
លោកបាននិយាយថា៖« សំនួរដែលខ្ញុំចង់សួរថា បើយើងមិនចង់អានសៀវភៅផង ហេតុអ្វីបានជាយើងចង់ទៅធ្វើអាជីវកម្ម? ព្រោះដើម្បីធ្វើអាជីវកម្មឲ្យជោគជ័យវាលំបាកជាងអានសៀវភៅទៅទៀត»។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទសម្ភាសរវាង លោក ភួង វ៉ាន់ថា និង លោក អុឹម ផល្លា អ្នកជំនួញ និងជាទីប្រឹក្សាអាជីវកម្ម ដែលបានចងក្រងសៀវភៅ «ការដឹកនាំអាជីវកម្មជោគជ័យ» ដូចតទៅ៖
លោក បន្តថា ការតស៊ូប្រឹងប្រែង និងរៀនសូត្រជាប្រចាំជាកត្តាជំរុញឲ្យជោគជ័យ សហគ្រិនត្រូវមានផែនការច្បាស់លាស់មុនពេលបើកអាជីវកម្មរបស់ខ្លួន រួមទាំងរកលក្ខណៈពិសេសរបស់ខ្លួនឲ្យឃើញ។ ម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់លើអាជីវកម្មរបស់ខ្លួនជានិច្ច ពង្រឹងសម្ថភាពរបស់ខ្លួនជាប្រចាំ ជាពិសេសភាពជាអ្នកដឹកនាំដែលមិនអាចខ្វះបាន។
លោកនិយាយថា៖« អាជីវកម្មដែលយើងបង្កើតមកត្រូវគិតគូរឲ្យបានវែងឆ្ងាយចាំធ្វើ ព្រោះវាហត់នឿយណាស់ដើម្បីធ្វើអាជីវកម្មមួយ ត្រូវការពេលវេលា ការប្រឹងប្រែង លុយកាក់ក៏ច្រើនដែរ ប៉ុន្តែបើយើងហត់ហើយអាជីវកម្មនឹងដួលរលំទៅវិញ វាជាការខ្ជះខ្ជាយពេលវេលាមែនទែន»៕
Tag:
អុឹម ផល្លា
អាជីវកម្ម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com