ជាតិ
សង្គមជាតិ
ឱកាសទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើជំនាញវិស្វកម្ម និងគ្រប់គ្រងធនធានទឹកនៅថៃ
× ភ្នំពេញ៖ វិទ្យាស្ថាន Asian Institute of Technology របស់ប្រទេសថៃ នឹងផ្តល់អាហារូបករណ៍ដល់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើជំនាញវិស្វកម្ម និងជំនាញគ្រប់គ្រងធនធានទឹក។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ការផ្តល់អាហារូបករណ៍នេះ គឺចង់ឲ្យអ្នកសិក្សាបានទទួលចំណេះដឹង និងអនុវត្តជាក់ស្តែងពីរបៀបគ្រប់គ្រងទឹក ចំណីអាហារ ថាមពល និងបរិស្ថាន។
កម្មវិធីសិក្សាសំខាន់ៗមានដូចជា Agriculture Water, Coastal Water, Urban Water, Water Resources និង Extreme Events and Risk Management។ និស្សិតដែលបានសិក្សានៅទីនោះ នឹងទទួលបានបទពិសោធន៍ បច្ចេកទេសក្នុងការគ្រប់គ្រងទឹក និងអាចមានឱកាសចូលរួមស្រាវជ្រាវ និងកម្មវិធីស្ម័គ្រចិត្តជាមួយវិស័យឧស្សាហកម្ម និងដៃគូពាក់ព័ន្ធផងដែរ។
លក្ខខណ្ឌសម្រាប់អ្នកដែលមានគោលបំណងសិក្សានៅទីនោះ បេក្ខជនត្រូវតែមានសញ្ញាបត្រជំនាញ Civil, Water Resources, Agricultural, Environment Engineering។ សម្រាប់ដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យឲ្យបានមុនថ្ងៃទី៣១ ខែមីនា៕
Tag:
អប់រំ
អាហារូបករណ៍
វិស្វកម្ម
ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com