សង្គមអន្តរជាតិ​
អន្តរជាតិ
អុីតាលី​មាន​សេវាកម្ម «Instagram Boyfriend» ដែល​តម្លៃ​ជាង​១២០០​ដុល្លារ​ក្នុង​១​ថ្ងៃ​
17, Apr 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​នៅ​ជប៉ុន ក្រុមហ៊ុន​មួយ​បាន​ដំណើរការ​អស់​រយៈពេល​១០​ឆ្នាំ ជាមួយនឹង​ការផ្តល់​សេវាកម្ម​មនុស្ស​ឲ្យ​ធ្វើជា​សមាជិកគ្រួសារ​ក្លែងក្លាយ និង​ដើម្បី​បង្ហោះ​រូប​នៅលើ​បណ្តាញ​សង្គម​ជាមួយគ្នា​។ គំនិត​ដូចគ្នានេះ ក៏​ត្រូវបាន​យកទៅអនុវត្ត​នៅក្នុង​ក្រុង​រ៉ូម ប្រទេស​អុីតាលី ដោយ​ក្រុម​ទេសចរណ៍​មួយ​ផងដែរ​។​


 
អត្ថបទទាក់ទង


​ភ្នាក់ងារទេសចរណ៍​អុីតាលី Roma Experience បាន​បង្កើត​សេវាកម្ម​ថ្មី​បន្ថែមទៀត​សម្រាប់​ភ្ញៀវ​របស់ខ្លួន​ក្នុង​ដំណើរ​កម្សាន្ត​ទៅកាន់​ទីក្រុង​រ៉ូម​។ « Insta Boyfriend» ឬ «Instagram Boyfriend» ជា​សេវាកម្ម​ដែល​ជួយ​បំបាត់​ភាព​ឯកោ​របស់​ភ្ញៀវ ជាពិសេស​អ្នក​ដែល​នៅ​លីវ​។​
 
Roma Experience បាន​លើកឡើងថា រ៉ូម​ត្រូវបាន​ទទួលស្គាល់ថា ជាទី​ក្រុង​រ៉ូ​ម៉​ង់​ទិច​មួយ​នៅលើ​ពិភពលោក ហេតុ​ដូច្នេះហើយ ភ្ញៀវទេសចរ​តែងតែ​ចង់​មាន​រូបថត​អនុស្សាវរីយ៍​ដែល​មិនអាច​មិន​បំភ្លេច​។ សេវាកម្ម « Insta Boyfriend » ឆ្លើយតប​ជាពិសេស​សម្រាប់​ទេសចរ​នារី​ដែល​នៅ​លីវ​។​
 
​កញ្ចប់​ពិសេស​សម្រាប់​អ្នក​នៅ​លីវ​ដែលមាន​ឈ្មោះថា «Rome in One Day» មានតម្លៃ​៧៣៥​អឺរ៉ូ (​ជាង​៨៣៣​ដុល្លារ​) ហើយ​តម្លៃ​ឡើងដល់​១០៨៥​អឺរ៉ូ (​ជាង​១២០០​ដុល្លារ​) ក្នុង​មួយថ្ងៃ​សម្រាប់​ដំណើរ​ទៅកាន់​តំបន់​នានា​ក្នុង​ក្រុង​រ៉ូម អមដោយ​ដៃគូ​សម្រាប់​ថត Selfie ដើម្បី​បង្ហោះ​ក្នុង Instagram​។​
 
​តាមពិតទៅ Insta Boyfriend មិន​ខុសពី​សេវាកម្ម​ជួល​អ្នក​ថតរូប​តាម​ខ្លួន​នោះឡើយ ដោយ​អតិថិជន​អាច​តម្រូវ​ឲ្យ​មិត្ត​ប្រុស​ក្លែងក្លាយ ថតរូប​ឲ្យ​ខ្លួន​ដោយ​សេរី ឬក៏​អាច​ថត​សែ​ល​ហ្វី ដើម្បី​បង្ហោះ​នៅលើ Instagram រួមគ្នា​បាន​ផងដែរ​៕
 

Tag:
 អុីតាលី​
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com