ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ហាងបេប៊ី អោតឡេត នឹងរៀបចំព្រឹត្តិការណ៍ការងារដ៏ធំមួយនៅខែកុម្ភៈខាងមុខ
× នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ ហាងបេប៊ី អោតឡេត នឹងនាំមកជូនលោកអ្នកនូវព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិកដ៏ធំមួយ ឈ្មោះថាព្រឹត្តិការណ៍ការងារ ឬRecruitment Day នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ព្រឹត្តិការណ៍នេះ បេប៊ីអោតឡេត បានសហការជាមួយទីភ្នាក់ងារជាតិ មុខរបរ និងការងារ។
បើតាមកញ្ញា សួន លីដា អ្នកសម្របសម្រួលផ្នែកធនធានមនុស្សនៅហាងបេប៊ីអោតឡេត Recruitment Day រៀបចំឡើងដើម្បីបង្ហាញទៅអតិថិជន ពិសេសមាតាបិតាទាំងអស់ដឹងថា បេប៊ីអោតឡេត ជាកន្លែងដែលពួកគាត់អាចផ្ញើទំនុកចិត្តបាន។ កាន់តែពិសេសនោះ គឺផ្តល់ឱកាសការងារដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសខ្លីខាងក្រោមនេះ៖
ហាងបេប៊ី អោតឡេត ជាហាងលក់សម្ភារទារក កុមារ និងស្ត្រីមានផ្ទៃពោះធំជាងគេនៅកម្ពុជា ដែលតែងតែរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដើម្បីផ្តល់អត្ថបទប្រយោជន៍ និងបទពិសោធន៍ល្អៗ ដល់អតិថិជនរបស់ខ្លួន។ កន្លងមក បេប៊ីអោតឡេត ក៏បានរៀបចំ និងចូលរួមជាញឹកញាប់ក្នុងកម្មវិធីនានា ដែលទាក់ទងនឹងការអភិវឌ្ឍន៍ធនធានមនុស្សនេះផងដែរ ដែលកម្មវិធីខ្លះ បេប៊ីអោតឡេតជាអ្នកផ្តួចផ្តើម កម្មវិធីខ្លះទៀត បេប៊ីអោតឡេត ជាអ្នករៀបចំដោយសហការជាមួយដៃគូរបស់ខ្លួន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com