ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ហាង​បេ​ប៊ី អោត​ឡេ​ត នឹង​រៀបចំ​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំ​មួយ​នៅ​ខែកុម្ភៈ​ខាងមុខ​
09, Feb 2019 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ខាងមុខនេះ ហាង​បេ​ប៊ី អោត​ឡេ​ត នឹង​នាំមក​ជូន​លោកអ្នក​នូវ​ព្រឹត្តិការណ៍​ជ្រើសរើស​បុគ្គលិក​ដ៏​ធំ​មួយ ឈ្មោះថា​ព្រឹត្តិការណ៍​ការងារ ឬ​Recruitment Day នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ព្រឹត្តិការណ៍​នេះ បេ​ប៊ី​អោត​ឡេ​ត បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ​។
 
​បើតាម​កញ្ញា សួន លីដា អ្នក​ស​ម្រ​បសម្រួល​ផ្នែកធនធាន​មនុស្ស​នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត Recruitment Day រៀបចំឡើង​ដើម្បី​បង្ហាញ​ទៅ​អតិថិជន ពិសេស​មាតាបិតា​ទាំងអស់ដឹងថា បេ​ប៊ី​អោត​ឡេ​ត ជា​កន្លែង​ដែល​ពួកគាត់​អាច​ផ្ញើ​ទំនុក​ចិត្តបាន​។ កាន់តែ​ពិសេស​នោះ ​គឺ​ផ្តល់ឱកាស​ការងារ​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ 
 
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​ខាងក្រោម​នេះ​៖

 
​ហាង​បេ​ប៊ី អោត​ឡេ​ត ជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា ដែល​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន ដើម្បី​ផ្តល់​អត្ថបទ​ប្រយោជន៍ និង​បទពិសោធន៍​ល្អ​ៗ ដល់​អតិថិជន​របស់ខ្លួន​។ កន្លងមក បេ​ប៊ី​អោត​ឡេ​ត ក៏បាន​រៀបចំ និង​ចូលរួម​ជា​ញឹកញាប់ក្នុង​កម្មវិធី​នានា ​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នេះផងដែរ ដែល​កម្មវិធី​ខ្លះ ​បេ​ប៊ី​អោត​ឡេ​ត​ជា​អ្នក​ផ្តួចផ្តើម កម្មវិធី​ខ្លះទៀត ​បេ​ប៊ី​អោត​ឡេ​ត ជាអ្នករៀបចំដោយ​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com