ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា៣យ៉ាងដែលបណ្តាលឲ្យយល់សប្តិអាក្រក់ច្រើន 
×![]()
ជំងឺធ្លាក់ទឹកចិត្ត ការគេងមិនលក់ និងការអស់កម្លាំង អាចជាកត្តាហានិភ័យចំបង ចំពោះការយល់សប្តិអាក្រក់ញឹកញាប់។
វេជ្ជបណ្ឌិត នីល សេនម៉េន (Nils Sandman) បាននិយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងច្បាស់ពីសុខភាព និងការយល់សប្តិអាក្រក់។
អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍ថា ការយល់សប្តិអាក្រក់ញឹក គឺមានប្រហែល ២៨ ភាគរយនៃអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ និងប្រហែលជា ១៧ ភាគរយនៃអ្នកដែលគេងមិនលក់ញឹកញាប់។
ក្រោយពីវិភាគ អ្នកស្រាវជ្រាវបានសរុបថា ការគេងមិនលក់ ការអស់កម្លាំង និងជំងឺធ្លាក់ទឹកចិត្ត គឺជាកត្តាហានិភ័យចំបងសម្រាប់ការយល់សប្តិអាក្រក់។
វាអាចទៅរួចដែលការយល់សប្តិអាក្រក់ អាចដើរតួជាអ្នកចង្អុលបង្ហាញមុនគេនៃការចាប់ផ្តើមនៃជំងឺធ្លាក់ទឹកចិត្ត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com