លោក អុឹម ផល្លា​៖ «​ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ជោគជ័យ គឺ​ត្រូវ​ចាត់ទុក​ជំនួញ​ជា​អាយុជីវិត​យើង​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក អុឹម ផល្លា​៖ «​ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ជោគជ័យ គឺ​ត្រូវ​ចាត់ទុក​ជំនួញ​ជា​អាយុជីវិត​យើង​»
09, Feb 2019 , 9:29 pm        
រូបភាព
​លោក អុឹម ផល្លា អ្នកជំនាញ​ពាណិជ្ជកម្ម និង​ជា​អ្នក​ចងក្រង​សៀវភៅ «​ដឹកនាំ​អាជីវកម្ម​ជោគជ័យ​» បាន​លើកឡើងថា ម្ចាស់​ជំនួញ ឬ​អាជីវកម្ម​ត្រូវតែមាន​ភាពជា​អ្នកដឹកនាំ​ក្នុង​ខ្លួន​ទើប​អាច​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន​។ ការស្វែងយល់​ពី​ភាពជា​អ្នកដឹកនាំ​គឺជា​រឿង​មួយ​ដែល​លំបាក​បំផុត ដូច្នេះ​ទើប​លោក​បាន​ចំណាយពេល​ជាង​១០​ឆ្នាំ ក្នុងការ​ចងក្រង​សៀវភៅ​នេះ​ឡើង ដើម្បី​ចែករំលែក​ដល់​អ្នកអាន ជាពិសេស​អ្នក​ចង់​បើក​អាជីវកម្ម និង​អ្នកគ្រប់គ្រង​ពី​ទស្សនៈ​របស់​អ្នកជំនួញ​ជុំវិញ​ពិភពលោក រួមជាមួយ​នឹង​ការបកស្រាយ​របស់លោក​។

 
​តាមរយៈ​សៀវភៅ​នេះ លោក អុឹម ផល្លា បានលើកឡើង​ពី​គន្លឹះ​ជោគជ័យ​ជាច្រើន ដើម្បី​ជំរុញ​ឲ្យ​អ្នកអាន​មាន​ទំនុកចិត្ត​លើ​ការធ្វើ​អាជីវកម្ម ។ នៅពេល​សួរថា តើ​គួរ​ធ្វើ​បែបណា ទើប​អាជីវកម្ម​ទទួលបាន​ជោគជ័យ​? អ្នកជំនាញ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ជោគជ័យ គឺ​ត្រូវ​ចាត់ទុក​ជំនួញ​ជា​អាយុជីវិត​យើង​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ភួង វ៉ាន់​ថា និង លោក អុឹម ផល្លា អ្នកជំនួញ និង​ជាទី​ប្រឹក្សា​អាជីវកម្ម ដែល​បាន​ចងក្រង​សៀវភៅ «​ការដឹកនាំ​អាជីវកម្ម​ជោគជ័យ​» ដូចតទៅ​៖



 
​មនុស្ស​ភាព​ច្រើន​គិតថា​ទាល់តែ​មានអំណាច​នៅក្នុង​ដៃ​ទើប​អាច​ក្លាយជា​អ្នកដឹកនាំ​គេ​ហើយ​។ ប៉ុន្តែ​ចំពោះ​លោក អុឹម ផល្លា ការ​មានអំណាច​តែមួយ​មុខ​មិនអាច​ដឹកនាំ​អាជីវកម្ម​ជោគជ័យ​នោះទេ​។ លោក​បង្ហាញថា​អ្នកដឹកនាំ​ល្អ​ត្រូវមាន​ភាពជា​គំរូ ទៅតាម​អត្ត​ច​រិ​ក ចំណេះដឹង ជំនាញ បទពិសោធន៍ ភាពស្មោះត្រង់ ការអត់ធ្មត់ និង​ការស្វែងយល់​ពី​បុគ្គលិក ឬ​អ្នកក្រោមបង្គាប់ និង​ជា​អ្នក​បង្ហាញផ្លូវ​ដល់​អ្នក​នៅក្រោម​បង្គាប់​ខ្លួន​។ 
 
​លោក​បន្ថែមថា ភាពជា​អ្នកដឹកនាំ​មិនអាច​កំណត់ថា ត្រូវ​ដើរ​ផ្លូវ​នេះ ឬ​ផ្លូវ​នោះទេ ឬ​មាន​រូបមន្ត​ជាក់លាក់​ណាមួយ​នោះទេ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ដឹកនាំ​នៅក្នុង​ខ្លួន​ផ្សេងៗ​ពីគ្នា​។ ប៉ុន្តែ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​បាន​ត្រូវការ​រៀនសូត្រ​ច្រើន ទាំង​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទំនាក់ទំនង​។ 
 
​លោក​និយាយថា​៖« អ្នកខ្លះ​បរាជ័យ​លើ​ការដឹកនាំ​ដោយសារ ឲ្យ​តែ​កូនចៅ​យល់ចិត្ត​ខ្លួនឯង ប៉ុន្តែ​មេ​មិន​ប្រឹង​យល់ចិត្ត​ពី​កូនចៅ​នោះទេ កត្តា​នឹង​ដែល​បញ្ច្រាស​មកវិញ ដូច្នេះ​ដើម្បី​ដឹកនាំ​គេ​ជោគជ័យ ទាល់តែ​យើង​ស្គាល់ យើង​យល់ ពី​បុគ្គលិក​របស់​យើង​»​។​
 
​អ្នកជំនាញ​រូបនេះ​ក៏បាន​ចែករំលែក​ដល់​សហគ្រិន​វ័យក្មេង​ថា ត្រូវ​សួរ​ខ្លួនឯង​ហេតុអ្វី​ចង់​បើក​អាជីវកម្ម​? មាន​ចំណុច​ពិសេស​អ្វីខ្លះ ?​មានតម្លៃ​ប​ន្តែ​ម​អ្វីខ្លះ​?​ខុសពី​អាជីវកម្ម​របស់​ដៃគូរ​ប្រ​គួ​ត​ប្រជែង តើ​អាជីវកម្ម​យើង​នឹង​ជួយ​រួមចំណែក​អ្វីខ្លះ​ដល់​ខ្លួនឯង និង​សង្គម និង​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​អតិថិជន​? 
 

© រក្សាសិទ្ធិដោយ thmeythmey.com