ជាតិ
ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម២០១៩ នឹងរៀបចំឡើងនៅខេត្តក្រចះ
× ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម២០១៩ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០មីនា នៅខេត្តក្រចេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបន្តបញ្ជាក់ថា ពិព័រណ៍នេះរៀបចំឡើងដើម្បីគាំទ្រ និងបង្ហាញអំពីសកម្មភាពជំរុញពាណិជ្ជកម្ម ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ពិព័រណ៍នេះ ក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ធុរជនជួបជុំគ្នា ដើម្បីពិភាក្សា និងផ្លាស់ប្ដូរគំនិតថ្មីៗ សម្រាប់បង្កើនសកម្មភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
ក្រសួងពាណិជ្ជកម្មបានអំពាវនាវឲ្យ ពាណិជ្ជករ អាជីវករ ដែលមានបំណងចូលរួម ក្នុងការតាំង ពិព័រណ៍ពាណិជ្ជនេះ ឬចង់ស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន អាចបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួន ទៅកាន់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com