ជាតិ
លោក នាក់ ណេរ៉ុន ត្រូវបានតែងតាំងជាអភិបាលរងថ្មីខេត្តសៀមរាប លោក នាក់ ណេរ៉ុន រូបកណ្ដាលពេលទទួលសញ្ញាបត្រ។ រូបភាពពីហ្វេសប៊ុកលោក។
× សៀមរាប៖ លោក នាក់ ណេរ៉ុន ត្រូវបានតំណែងជាអភិបាលរងថ្មី នៃខេត្តសៀមរាប។ នេះបើយោងតាម អនុក្រឹត្យ ចុះថ្ងៃទី ៣១ មករា ឆ្នាំ២០១៩។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី៩ កុម្ភៈថា ពិតជាមានការតែងតាំងលោក នាក់ ណេរ៉ុន ជាអភិបាលរងពិតប្រាកដមែន តែលោកបញ្ជាក់ថា មិនទាន់មានគោលការណ៍ពីក្រសួងមហាផ្ទៃ ពីការកំណត់ថ្ងៃប្រកាសចូលកាន់តំណែងនៅឡើយ។ តាមអ្នកនាំពាក្យដដែល មុនអនុក្រឹតតែងតាំងនេះ លោក នាក់ ណេរ៉ុន ជាអភិបាលស្រុកស្រីស្នំ ជាអតីតអភិបាលស្រុកវ៉ារិន ហើយលោកកាន់ការងារជាអភិបាលស្រុកនេះជាង ១០ឆ្នាំមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com