កីឡាជាតិ
ជាតិ
Cambodia All Stars សងសឹក Muangthong បានសម្រេចជាមួយជ័យជម្នះ ២-១
× ក្រុមកីឡាបាល់ទាត់ Cambodia All Stars បានយកឈ្នះក្រុម SCG Muangthong United ក្នុងលទ្ធផល ២-១ នាជំនួបមិត្តភាពសប្បុរសធម៌នៅល្ងាចថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ ជ័យជម្នះនេះ ជួយឲ្យ All Stars កម្ពុជាសងសឹកបានសម្រេចលើសមាជិកលីកកំពូលថៃមួយនេះ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកាមេរ៉ូន Jean Marie Privat Befolo Mbarga បានតែតបាល់បញ្ជូលទីនាំមុខ ១-០ សម្រាប់ក្រុម Cambodia All Stars នៅនាទី២២។ ការប្រកួតដំណើរការបាន១៥នាទី ខ្សែប្រយុទ្ធរូបនេះបានបញ្ជូលបាល់(Assist)យ៉ាងល្អឲ្យកីឡាករ ឈិន ឈឿន សម្រេចបាន១គ្រាប់បន្ថែម ដើម្បីបង្កើនការនាំ ២-០ សម្រាប់ក្រុម All Stars កម្ពុជាក្នុងវគ្គទី១។
ការប្រកួតឈានដល់នាទីទី៧៥ ខ្សែប្រយុទ្ធប្រេស៊ីល Heberty Fernandes បានទាត់បាល់ពិន័យ(Free Kick)ពីចម្ងាយយ៉ាងល្អបំប៉ោងសំណាញ់ទីក្រុម Cambodia All Stars ដើម្បីតាមពីក្រោយ ២-១ សម្រាប់ SCG Muangthong United។ ៣នាទីក្រោយមកប្រយុទ្ធរូបនេះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង ក្រោយតវ៉ាប្រើកាយវិការមិនសមរម្យ។
ទោះបីមានការវាយសម្រុកគ្នាទៅវិញទៅមកក៏ដោយ តែក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួតវគ្គទី២។ ជ័យជម្នះ ២-១ ក្នុងជំនួបលើកទី៣នេះ ជួយក្រុម Cambodia All Stars សងសឹកបានសម្រេចលើក្រុម Muangthong ដែលបានយកឈ្នះខ្លួន ៤-០ នាជំនួបលើកទី២៕
Tag:
បាល់ទាត់
Cambodia All Stars
SCG Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com