ជាតិ
សម្តេច ហ៊ុន សែន ថាជាការវះកាត់ ក្រោយដកមេប៉េអឹមរតនគិរី ចេញពីក្របខណ្ឌ
× លោក គឹម រស្មី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹតចុះថ្ងៃទី៩ ខែកុម្ភៈ។ ជាការកត់សម្គាល់ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហោះព្រះរាជក្រឹត្យនេះនៅទំព័រហ្វេសប៊ុករបស់ខ្លួន អមដោយសំណេរដ៏កម្រផងដែរ។ សម្តេច ហ៊ុន សែន បានសរសេរដូច្នេះ៖«នេះគឺជាការវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់»។
ការលុបឈ្មោះ គឹម រស្មីនៅពេលនេះ កើតឡើងក្រោយមានការល្បីល្បាញពេញបណ្តាញសង្គម រឿងចែកលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅកូនៗនៅក្នុងពិធីខួបកំណើតរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com