ជាតិ
ពីនេះ ពីនោះ
«អា!»សម្រាប់ប្រើនៅពេលណា ហើយប្រើដូចម្តេច? 
×![]()
តើពាក្យ «អា!»ដែលប្រើនៅខាងដើមពាក្យដទៃ ចង់សំដៅលើអ្វី?
«អា!»សម្រាប់ហៅឈ្មោះនរណាម្នាក់ដែលស្និទ្ធសា្នល ឬប្រើទៅលើអ្នកដែលមានឋានៈទាបជាងខ្លួន ដូចជា អានេះ, អាភ្លើ, អាចោរ,អាខ្ពស់, អាខ្មៅ ជាដើម។
វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា «អា!» មិនគ្រាន់តែសំដៅលើពាក្យឥតគួរសមតែមួយមុខប៉ុណ្ណោះទេ។ «អា!»នេះដែរជាពាក្យលាន់មាត់ សម្រាប់សម្គាល់ដោយការងឿងឆ្ងល់, ភ័ន្តច្រឡំ, ភ័យស្លន់, ភ្ញាក់ផ្អើល, ឬការយល់នូវសេចក្តីច្បាស់លាស់។ ឧទាហរណ៍៖ អា! អ្វីទៅហ៎? អា! ដូច្នោះទេឬ? អា! អញ្ជើញមក! អា! មិនទាន់ទៅទេ?
ដោយឡែក ជនជាតិចិន និយាយពាក្យ «អា» សម្រាប់ហៅឈ្មោះទៅកូន ឬនរណាម្នាក់។ ពួកគេនិយមប្រើពាក្យ «អា» នៅពីមុខឈ្មោះ ដើម្បីងាយស្រួលហៅ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរ ក៏កំពុងតែប្រើពាក្យនេះផងដែរ។ ឧទាហរណ៍៖ អាមួយ,អាហ៊ា, អាចែ, អាបង, អាប្អូន, អារ័ត្ន ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com