ជាតិ
វីដេអូ
សហគមន៍​គំរូ នឹងធ្វើ​ឲ្យ​កសិករ​ចេះ​ដឹកនាំ​ដោយ​និរន្តរ​ភាព ទោះបី​គ្មាន​អ្នកផ្ដល់ជំនួយ​
10, Feb 2019 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា អង្គការ​សេ​ដាក បាន​ជំរុញ និង​បង្កើត​ឲ្យ​មាន​ជា​សហគមន៍​គំរូ ដើម្បី​ឲ្យ​កសិករ​ចេះ​ដឹកនាំ​ដោយមាន​និរន្ត​ភាព បើទោះបី​គ្មាន​អង្គការ និង​ម្ចាស់ជំនួយ​ជួយ​ក៏ដោយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​បណ្ឌិត យ៉ង សាំង​កុមារ អតីត​ប្រធាន​អង្គការ​សេ​ដាក​បាន​មានប្រសាសន៍ថា​៖ «​ការបង្កើត​ជា​សហគម​ន៍​គំរូ​នេះ នឹង​ជួយ​ឲ្យ​កសិករ​បន្ត​នូវ​សកម្មភាព​របស់ខ្លួន ទាំង​ការងារ​ផលិត​, ការងារ​សន្សំ​ទុន និង​ការងារ​ផលិត​ផ្សារភ្ជាប់​នឹង​ទីផ្សារ​ជាដើម ដើម្បី​ឲ្យ​ជីវភាព​កសិករ​ធូរធារ ជាពិសេស​ចេះ​ដឹកនាំ​ដោយ​ខ្លួនឯង​»​។​

 
​សហគមន៍​គំរូ​នេះ បាន​លេចចេញ​ជា​រូបរាង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ដូចជា តាកែវ កំពត កំពង់ឆ្នាំង និង​ខេត្ត​ផ្សេងទៀត ដែលជា​កសិករ​របស់​អង្គការ​សេ​ដាក​។ បើតាម​លោក យ៉ង សាំង​កុមារ សហគមន៍​គំរូ​នេះ ធ្វើយ៉ាងណា​ឲ្យ​កសិករ​ចេះ​ជួយ​ខ្លួនឯង រក​ថវិកា​មក​ទ្រទ្រង់​សេវា​ដោយ​ខ្លួនឯង តាមរយៈ​ការចូលរួម​ពី​កសិករ​។ ជាមួយគ្នានេះ សហគមន៍​គំរូ  នឹងមាន​អ្នកជំនាញ​បន្ត​អភិវឌ្ឍន៍​សកម្មភាពរ​បស់​ខ្លួន ដែល​អាចជួយ​ឲ្យ​កសិករ​បន្ត​ដោយ​និរន្ត​ភាព​ក្នុង​ការងារ​អភិវឌ្ឍន៍ និង​ធ្វើ​ឲ្យ​សហគមន៍​កាន់តែ​ប្រសើរ​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក​ដូចតទៅ​៖

Tag:
 កសិករ​
  កសិកម្ម​
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com