ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​មាន​ផ្ទៃពោះ​មែន​ទេ​? ងាយ​ណាស់​! ទទួលទាន​អាហារ​ទាំងនេះ​ឱ្យ​ច្រើន​
10, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​ការជ្រើសរើស​ប្រភេទ​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន​អាចជួយ​បង្កើន​ភាព​មានកូន​បាន​? ហើយ​ការ​មាន​របប​អាហារ​ត្រឹមត្រូវ​ក៏​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ព្យាយាម​មាន​ផ្ទៃពោះ​មួយរយៈ​ហើយ ប៉ុន្តែ​មិនបាន​សម្រេច ចូរ​បន្ថែម​អាហារ​ទាំងនេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អាចជួយ​ឱ្យ​អ្នក​ឆាប់​មានកូន​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់​មាន​ផ្ទៃពោះ​ឆាប់ ៖
 
១. ស្ពៃក្ដោប​
 
​ស្ពៃក្ដោប គឺជា​អាហារ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ di-indol methane បង្កើន​ភាព​មានកូន​បាន​។ ស្ពៃក្ដោប​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ដុំ​សាច់​ស្បូន និង ជំងឺ endometriosis​ផងដែរ ( ជា​ស្ថាន​ភាពមិនប្រក្រតី​មួយ​ដែល​ជាលិកា​ស្ថិតនៅ​ខាងក្នុង​នៃ​ស្បូន​ដុះ​លូតលាស់​នៅក្រៅ​ស្បូន​)​។​
 
២. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ការ​ឆាប់​មាន​ផ្ទៃពោះ​។ វីតាមីន C មាន​ប្រសិទ្ធិភាព​ខ្ពស់​ដែល​ជួយ​ក្នុងការ​លូតលាស់​នៃ​ពង​ស៊ុត​ទុំ ក៏ដូចជា​ដំណើរការ​នៃ​ការបញ្ចេញ​ពង​អូវុល​។ លើសពីនេះទៅទៀត ផ្កា​ខាត់ណា​ខៀវ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​, អាស៊ីត​ហ្វូ​លិ​ក និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមជាមួយ​ការផ្ដល់ឱ្យ​រាងកាយ​នូវ​ប្រូតេអ៊ីន​ចាំបាច់​ផ្សេងទៀត​ផងដែរ​។ ក្រៅពីនេះ ការទទួល​ទាន​ប្រូ​ខូ​លី​ក៏​ជួយ​បង្កើន​កម្រិត​នៃ​ជាតិ​ដែក​ក្នុង​រាងកាយ​ដែល​ទប់ស្កាត់​ជំងឺ​ស្លេកស្លាំង​ក្រោយពេល​សម្រាលកូន​គួរឱ្យកត់សម្គាល់​។​
 
៣. ផ្លែ​ចេក​
 
​វដ្ត​រដូវ​ទៀង​មួយ​ក៏​អាចជួយ​ជម្រុញ​ដល់​ភាព​មានកូន​បាន និង​បង្កើន​ឱកាស​នៃ​ការ​ឆាប់​មានគភ៌​យ៉ាង​ប្រសើរ ដោយ​ផ្ដល់​ឱ្យនូវ​កំឡុងពេល​ត្រឹមត្រូវ​ល្អ​មួយ​ដែល​អ្នក​អាច​រួមភេទ​បាន​។ ហើយ​ចេក​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b6 ជួយ​គ្រប់គ្រង​វដ្ត​នៃ​រដូវ​របស់​អ្នក​។ ក្រោ​ពីនេះ ចេក ជា​អាហារសម្រន់​សុខភាព​ល្អ​ដែល​ជួយ​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុចិញ្ចឹម​ចាំបាច់ រួមទាំង​វីតាមីន  និង​ជាតិ​ខ្លាញ់់​ទាប​។​
 
៤. បន្លែ​បៃតង​
 
​ប​ន្លៃ​បៃតង​មិន​ត្រឹមតែ​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​សម្រាប់​ការ​ឆាប់​មាន​ផ្ទៃពោះ​ផងដែរ​។ ប្រសិនបើ​អ្នក​ចង់​ឆាប់​មានកូន ចូរ​បង្កើន​ការទទួល​ទាន​បន្លែ​បៃតង​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​, អាស៊ីត​ហ្វូ​លិ​ក និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ការរួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ជួយ​ធ្វើឱ្យ​ស្រទាប់​ខាងក្នុង​នៃ​ស្បូន​មាន​ភាពរឹងមាំ ហើយក៏​ភ្ជាប់​ស៊ុត​បង្ក​កំណើត​ទៅនឹង​ស្បូន​ផងដែរ​។​
 
៥. ថ្លើម​
 
​ការបន្ថែម​ថ្លើម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​ឱ្យ​អ្នក​ឆាប់​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា ថ្លើម​ដែល​អ្នក​ទទួលទាន​នោះ​មាន​ប្រភព​ចេញពី​សត្វ​ដែល​ស៊ី​ស្មៅ​ជា​អាហារ​។ ការទទួល​ទាន​ថ្លើម យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយខែ​ផ្ដល់​សារធាតុចិញ្ចឹម​ច្រើនជាង​ការទទួល​ទាន​សាច់​ក្រហម​រាល់ថ្ងៃ​ទៅទៀត​។​

៦. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​សម្រាប់​ស្ត្រី​ទាំង​អ្នក​ចង់​ឆាប់​មាន​ផ្ទៃពោះ និង​អ្នក​ដែល​កំពុង​ពពោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com