ជាតិ
ពីនេះ ពីនោះ
«អ៊ែម»ជាភាសាកម្ចីពីវៀតណាម? 
×![]()
ខ្មែរយើងនិយមប្រើពាក្យ «អ៊ែម» ដែលជាភាសាកម្ចីពីវៀតណាម នៅក្នុងការនិយាយគ្នាទៅវិញទៅមក ដូចជា បុរសឃើញនារីស្រស់ស្អាតម្នាក់មានរាងឡូយ ពួកគេតែងតែធ្លោយមាត់ថា នារីនោះមានរាងអ៊ែមណាស់ណ៎។ យុវវ័យដែលនិយមប្រើពាក្យនេះ ពួកគេក៏ហៅម្យ៉ាងទៀតថា «ម៉ាអ៊ែម» ដោយពួកគេសំដៅលើ ភាពអស្ចារ្យ។
ថ្វីដ្បិតវចនានុក្រមខ្មែរ មិនមានពាក្យដូចនឹងពួកគេនិយាយមែន តែពួកគេនៅតែទម្លាប់ប្រើពាក្យទាំងនោះតាំងពីដើមមកហើយ ដោយសារតែគិតថាពាក្យទាំងនោះ វាស្រួលនិយាយ និងស្រួលចំណាំ ទើបធ្វើឲ្យពួកគេមិនអាចនិយាយពាក្យអ្វីផ្សេងក្រៅពីពាក្យទាំងនោះឡើយ។
នៅមានពាក្យជាច្រើនផ្សេងទៀតដែលខ្មែរយើងប្រើសព្វថ្ងៃ តែមិនច្បាស់ថាពាក្យនោះជាកម្ចីពីវៀតណាម ពាក្យនោះមានដូចជា តៀម, ទូកដរ, ឡកឡាក់, ណែម, ណែវ, ឡាំប៉ា, ខ្វែវ,ចាវ, ផឹង, ងឿក ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com